ថាម៉េច! ស្រាក្រហម មានសារៈសំខាន់ សម្រាប់សសៃសក់ ដល់ម្លឹងផង?

ថាម៉េច! ស្រាក្រហម មានសារៈសំខាន់ សម្រាប់សសៃសក់ ដល់ម្លឹងផង?

សុខភាព៖ បញ្ហាសក់មិនភ្លឺរលោង និង ធ្លាក់ជ្រុះ បានក្លាយជាក្តីកង្វល់ របស់មនុស្សទូទៅ   ដោយមិនចង់ឃើញក្បាលខ្លួនទំពែក និង សក់ស្តើង ជ្រុះអស់នោះទេ ។
បើយោងតាម ទំព័រសុខភាព boldsky បានចុះផ្សាយថា ស្រាក្រហម ផ្តល់អត្ថប្រយោជន៍ ដល់ស្បែក និងសក់  ដោយជួយឲ្យ សក់ភ្លឺរលោង ការពារសក់ជ្រុះ បញ្ហាអង្គែលើក្បាល និងសសៃសក់ខូច ជាដើម ។
ប្រភពខាងលើបានបង្ហាញថា កាំរស្មី UV នៃពន្លឺព្រះអាទិត្យ បានធ្វើឲ្យសរសៃសក់អ្នក ខូច ស្ងួត និងបែកចុង  ប៉ុន្តែក្រោយពីអ្នកលាងសម្អាតសក់ជាមួយនឹងសាប៊ូ និងទឹក រួច ប្រើស្រាទំពាំងបាយជូក្រហម ស្រោមលើក្បាលនិងសក់  អប់ទុកប្រហែល ៣០នាទី នោះអ្នកនឹង ឃើញមានការប្រែប្រួល ហើយអាចប្រឆាំង នឹងបញ្ហាសក់ ដែលអ្នកមិនចង់ជួប។
ក្រៅពីនេះ លោកអ្នកអាច ផឹកស្រាក្រហមក្នុង ០១ថ្ងៃ ០១កែវ វានឹងបង្កើនលំហូរឈាម ទៅកាន់ស្បែកក្បាល  ដែលជួយពង្រឹកសរសៃឈាម និង មិនឲ្យកើតអង្គែ  ។
អ្នកជំនាញផ្នែកសុខភាព បានលើកឡើងទៀតថា ដោយសារតែនៅក្នុង ស្រាទំពាំងជូរក្រហម មានសារធាតុម្យ៉ាងឈ្មោះ ថា Resveratrol (ជាសារធាតុបំបាត់របួស ដែលមាននៅក្នុងទំពាំងបាយជូរ និង ផ្លែស្តរប័រី)  វាបានទៅកាន់បន្ថយកោសិកាងាប់ និងការរលាក នៅលើស្បែកក្បាល  និងធ្វើឲ្យសក់ដុះឡើងវិញ លែងជ្រុះ៕