Michael Owen ៖ គ្រូបង្វឹក Van Gaal នាំមហន្តរាយដល់ Old Traford

ក្រុងឡុងដ៏៖ Van Gaal បច្ចុប្បន្នកំពុងក្លាយជាផ្ទាំងស៊ីបរិះគន់ មួយសម្រាប់អ្នកគាំទ្រក្លឹប បិសាចក្រហម Manchester United ក្រោយពីលោក បានធ្វើឲ្យក្លឹបបិសាចក្រហមធ្លាក់ពីក្របខណ្ឌ Champions League និង Capital One Cup ។ នេះបើយោងតាមគេហទំព័រ talksport ចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៦។

ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅ គ្រូបង្វឹកសញ្ជាតិហុល្លង់ Van Gaal បានធ្វើរឿងនាំសំណាងតូចបំផុត សម្រាប់ បិសាចក្រហម ក្នុងក្របខណ្ឌ FA Cupក្រោយពីយកឈ្នះក្លឹប Sheffield United ក្នុងលទ្ធផល ១-០ នៅនាទី៩០នោះ។ 

ជាមួយនឹងលទ្ធផលបែបនេះ អតីតកីឡាករ បិសាចក្រហម Paul Scholes បានធ្វើការស្តីបន្ទោសទៅក្លឹប បណ្តោយឲ្យ Van Gaal ដឹកនាំក្រុមឆ្ពោះទៅរកភាពស្មុគស្មាញ ខណៈដែលអតីតមិត្តរួមក្រុម លោក Owen បានប្រាប់ដល់គេហទំព័រខាងលើថា គ្រូបង្វឹកសញ្ជាតិហុល្លង់នេះ ជាអ្នកនាំមហន្តរាយ ដល់ពហុកីឡដ្ឋាន Old Traford ។

អតីតខ្សែប្រយុទ្ធបិសាចក្រហម បាននិយាយថា «វាកាន់តែអាក្រក់ ក្រោមការគ្រប់គ្រងរបស់ Van Gaal ដោយមិនទទួលបានលទ្ធផលល្អឡើយ» ៕

Michael Owen ៖ គ្រូបង្វឹក Van Gaal នាំមហន្តរាយដល់ Old Traford