ការសិក្សា៖ ជនជាតិចិន បាត់បង់ ភាពបរិសុទ្ធ នៅអាយុ ១៧ឆ្នាំ

ចិន៖ ការស្ទប់ស្ទង់ ស្តីពីទំនាក់ទំនង និងអាពាហ៍ពិពាហ៍មួយ នៅក្នុងប្រទេសចិន បានបង្ហាញថា មនុស្សវ័យក្មេង ជាច្រើនបានបាត់បង់ ភាពបរិសុទ្ធរបស់ខ្លួន នេះបើយោងតាម សារព័ត៌មានចិនដីគោក scmp ចុះផ្សាយ។

លទ្ធផលស្ទាប់ស្ទង់ ខាងលើបានបង្ហាញថា ក្មេងជំទង់ ដែលកើតក្រោយ ឆ្នាំ១៩៩៥  គឺបានរួមរ័ក ជាលើកដំបូងនៅអាយុ ១៧ឆ្នាំ  នេះបើយោងតាមការ Bejing Times និង Guangzhou Daily  ។

ការសិក្សានោះ គឹធ្វើឡើងដោយ សាកលវិទ្យាល័យ Peking University ដោយស្រង់មតិទៅ លើមនុស្សចំនួន ៨ម៉ឺននាក់ ក្នុង៣៤តំបន់ផ្សេងគ្នា នៅក្នុងប្រទេសចិន  ក្នុងនោះ ក៏មាន ហុងកុង និងម៉ាកាវ។ ការសិក្សាស្រាវជ្រាវ នេះ ប្រើពេលវេលា ៣ខែ។

អ្នកសិក្សាស្រាវជ្រាវ លើចំណុចនេះ បានរកឃើញថា អាយុជាមធ្យម សម្រាប់មនុស្សម្នាក់  នៅក្នុងប្រទេសចិនគឺរៀបការនៅអាយុ ២៧ឆ្នាំ។ ក្នុងនោះដែរ អាយុ មធ្យម សម្រាប់ការលែងលះ គឺនៅចន្លោះអាយុ ២៨ និង ៣០ឆ្នាំ។

ក្នុងរបាយការណ៍ សិក្សាក៏បង្ហាញឲ្យដឹងផងដែរថា ជាងពាក់កណ្តាល នៃអាពាហ៍ពីពាហ៍ បានបែកបាក់គ្នា ដោយសារតែ មានភាពមិនស្មោះត្រង់។ ប្រមាណជាង ៥១ភាគរយ នៃចំនួនមនុស្ស ដែលបានធ្វើការស្ទង់មតិនោះ គឺបានជួបស្នេហាដំបូងរបស់គេ មុនពេលអាយុ ១៨ឆ្នាំ។

ការសិក្សាខាងលើបានលើកឡើងថា មានតែ២០ភាគរយ នៃមនុស្សដែលកើតនៅឆ្នាំ១៩៧០ បានប្រើប្រាស់វិធានការពន្យាកំណើត៕

ការសិក្សា៖ ជនជាតិចិន បាត់បង់ ភាពបរិសុទ្ធ នៅអាយុ ១៧ឆ្នាំ