ចោរ​លួច​ខ្សែ​ក​មាស​ហើយ​លេប ត្រូវ​ប៉ូលិស​បង្ខំ​ឲ្យ​ហូប​ចេក​៤០​ផ្លែ​ដើម្បី​ទម្លាក់

ចោរ​លួច​ខ្សែ​ក​មាស​ហើយ​លេប ត្រូវ​ប៉ូលិស​បង្ខំ​ឲ្យ​ហូប​ចេក​៤០​ផ្លែ​ដើម្បី​ទម្លាក់

ប៉ូលិស​​​​ក្រុង​ Mumbai ប្រទេស​ឥណ្ឌា បាន​ប្រើ​វិធីសាស្ត្រ​​​​មួយ​​ដើម្បី​យក​ ខ្សែ​ក​មាស​ពី​ក្នុង​​ខ្លួន​ចោរ​មក​វិញ បន្ទាប់​ពី​ចោរ​បាន​លេប​ចូល​​ខ្សែ​ក​មាស​ចូល​ក្នុង​ពោះ ពេល​ប៉ូលិស​ដេញ​តាម​ចាប់។

 

ចោរ​លួច​ខ្សែ​ក​មាស​ហើយ​លេប ត្រូវ​ប៉ូលិស​បង្ខំ​ឲ្យ​ហូប​ចេក​៤០​ផ្លែ​ដើម្បី​ទម្លាក់
 

តាម​ប្រភព​ព័ត៌មាន AFP ទោះ​បី​​បុរស​​គេ​ចោទ​ថា​ជា​ចោរ បាន​​បដិសេធ​ថា​មិន​​បាន​ឆក់​ខ្សែ​ក​ពី​ស្ត្រី​ម្នាក់​ដើរ​តាម​ដង​ផ្លូវ​ក្រុង​ Mumbai នោះ​ទេ ប៉ុន្តែ​ត្រូវ​គេ​ឆ្លុះ​​ X-rays ឃើញ​មាន​ខ្សែ​ក​ក្នុង​ពោះ​បុរស​នោះ។ ភស្តុតាង​បាន​បង្ហាញ​ជាក់​ស្ដែង ដូច​នេះ​ក្រុម​គ្រូ​ពេទ្យ​វះ​កាត់​បាន​ពិភាក្សា​ជា​មួយ​​មន្ត្រី​ប៉ូលិស​​ថា​តើ​​គួរ​វះ​កាត់​យក​ខ្សែ​ក​ចេញ​ពី​ពោះ​បុរស​នោះ​ឬ​យ៉ាង​ណា? ប៉ុន្តែ​ប៉ូលិស​បាន​លើក​ឡើង​ពី​វិធី​ដែល​​ចំណាយ​តិច​​តាម​ធម្មជាតិ​គឺ​ឲ្យ​ចោរ​បរិភោគ​ចេក។​​

 

ចេក​ប្រមាណ​ជាង​ ៤០ ផ្លែ ត្រូវ​ប៉ូលិស​បង្ខំ​ឲ្យ​ចោរ​ហូប​ឲ្យ​អស់​ រួច​​ក៏​បញ្ចេញ​ចោល​យក​ខ្សែ​ក​មាស​​មក​វិញ​បាន​​យ៉ាង​ជោគជ័យ ដោយ​​ឲ្យ​បុរស​ជា​ចោរ​យក​ខ្សែ​ក​នោះ​ទៅ​លាង​សម្អាត​ឲ្យ​ស្អាត។

 

​​មេ​បញ្ជាការ​ប៉ូលិស​ក្រុង​ Mumbaiលោក Shankar Dhanavade បាន​និយាយ​ប្រាប់​ AFPថា៖ ” ពួក​យើង​បាន​ឲ្យ​គាត់​(ចោរ) ហូប​ចេក​ជាង​ ៤០​​ផ្លែ​ពេញ​មួយ​ថ្ងៃ បន្ទាប់​មក​ខ្សែ​ក​មាស​នោះ​ក៏​យក​មក​វិញ​បាន។ យើង​ឲ្យ​ គេ​(ចោរ) លាង​​សម្អាត​ដោយ​ខ្លួន​ឯង” ។

 

ចោរ​លួច​ខ្សែ​ក​មាស​ហើយ​លេប ត្រូវ​ប៉ូលិស​បង្ខំ​ឲ្យ​ហូប​ចេក​៤០​ផ្លែ​ដើម្បី​ទម្លាក់
 

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​ប៉ូលិស​បាន​ប្រើ​វិធី​នោះ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​(២០១៥) ​ធ្លាប់​មាន​​ករណី​ដូច​គ្នា​នោះ​ដែរ រួច​ប៉ូលិស​ក៏​បង្ខំ​ចោរ​ឲ្យ​ហូប​ចេក​ ២៤​ផ្លែ និង​ផឹក​ទឹក​ដោះ​គោ ​​​ដើម្បី​យក​របស់​ក្នុង​ពោះ​វិញ​បាន​និង​ផ្ដន្ទាទោស​តាម​ច្បាប់​។ នេះ​បើ​តាម​ ប្រភព Hindustan Times៕

 

ចុចអាន៖ ចោរ​ពីរ​នាក់​​​ប្រើ​ដាវ​ចូល​ប្លន់​ក្នុង​ហាង​​ តែ​​ស៊យ​ធំ​​អ្នក​គិត​លុយ​​មាន​ដាវ​ធំ​ជាង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ AFP, channelnewsasia​

​​​​​​