គូ​ស្វាមី​ភរិយា​​​ឈ្នះ​រង្វាន់​ធំ​ទៅ​ក្រេប​​ទឹកឃ្មុំ​នៅ​កោះ​ឋានសួគ៌​ម៉ាល់ឌីវ​ពី​ប្រណិតពិធី​សំអាងការ


គូ​ស្វាមី​ភរិយា​​​ឈ្នះ​រង្វាន់​ធំ​ទៅ​ក្រេប​​ទឹកឃ្មុំ​នៅ​កោះ​ឋានសួគ៌​ម៉ាល់ឌីវ​ពី​ប្រណិតពិធី​សំអាងការ

គូ​ស្វាមី​ភរិយា​មួយ​គូ​មាន​សំណាង​​ក្លាយ​ជា​ជ័យលាភី​រង្វាន់​ធំ​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ​ឋានសួគ៌​ម៉ាល់ឌីវ​ពី​​​ប្រណិតពិធី ​​​សំអាងការ ​​និង​​ក្រុមហ៊ុន​ទេសចរណ៍ អេលីត ក្នុង​ចំណោម​គូ​ស្វាមីភរិយា​ជាច្រើន​ទៀត​ដែល​បាន​ផ្សង​សំណាង​ក្នុង​កម្មវិធី ប្រណិត​ពិធី ពិព័រណ៍​អាពាហ៍ពិពាហ៍​ ២០១៥​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១០-១១-១២ ​ខែ​កក្កដា​ ឆ្នាំ​ ២០១៥​ កន្លងទៅ នៅ​ Daylight Plaza​ ក្នុង​ផ្សារ​ទំនើប​ អ៊ីអន ម៉ល ​ភ្នំពេញ។

 

គូ​ស្វាមីភរិយា​ដែល​មាន​សំណាង​នេះ គឺ​លោក​ទ្រីវ ​សេង​ និង​ អ្នកនាង​ស៊ូ ​ស៊ុនដាណេ​​​​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​ ៣ ​ខែ​មករា ឆ្នាំ​ ២០១៦​ កន្លង​ទៅ។​​​ អ្នក​ទាំងពីរ​​​បាន​សំដែង​អារម្មណ៍​រីករាយ​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា ពួកគាត់​បាន​ឈ្នះ​រង្វាន់​ធំ​ជាងគេ​ពី​សំអាងការ។ អ្នក​នាង​ដាណេ បាន​បញ្ជាក់​ពី​អារម្មណ៍​រំភើប​ និង​មូលហេតុ​នានា​ជុំវិញ​ការ​សម្រេចចិត្ត​ជ្រើស​យក​ប្រណិត​ពិធី​ ក្នុង​វីដេអូ​ខាងក្រោម​នេះ។ ​​

 

 

 

 
​លោកស្រី ហេង សុគន្ធារី នាយិកា​ប្រណិតពិធី សំអាងការ​បាន​ប្រាប់​ថា គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​ពិព័រណ៍​អាពាហ៍ពិពាហ៍​ខាងលើ​ឡើង​គឺ «ដើម្បី​ជា​ការ​តបស្នង​ដល់​អតិថិជន​ដែល​តែងតែ​ជឿជាក់​ និង​គាំទ្រ​ចំពោះ​ប្រណិត​ពិធី​ សំអាងការ»។​​​
 

​លោកស្រី​បន្ត​ថា​​ ​​អតិថិជន​ដែល​បាន​ចូលរួម​កម្មវិធី​បាន​ទទួល​នូវ​ការ​​​ផ្ដល់​ជូន​ជា​ច្រើន​ដូចជា​​​​​ការ​បញ្ចុះ​​តម្លៃ​សម្រាប់​រាល់​ការ​កក់​ក្នុង​ពេល​ពិព័រណ៍​បី​ថ្ងៃ រួម​ជាមួយ​ឱកាស​ចាប់​ឆ្នោត​​ឈ្នះ​រង្វាន់​ធំៗ​ចំនួន​បី​​ដោយ​រង្វាន់​ធំ​ទី​ ១ ​​​​​គឺ​ កញ្ចប់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ​ឋាន​សួគ៌​ម៉ាល់ឌីវ​​ខាងលើ​ រង្វាន់​ធំ​ទី​២ ​គឺ​កញ្ចប់​ដំណើរ​កម្សាន្ត​ក្រេប​ ចន្ទ​ទឹក​ឃ្មុំ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ និង​ រង្វាន់​ធំ​ទី​៣ ​គឺ​ការ​ស្នាក់នៅ​សណ្ឋាគារ​សុខា​ខេត្ត​ព្រះសីហនុ។។

 

គូ​ស្វាមី​ភរិយា​​​ឈ្នះ​រង្វាន់​ធំ​ទៅ​ក្រេប​​ទឹកឃ្មុំ​នៅ​កោះ​ឋានសួគ៌​ម៉ាល់ឌីវ​ពី​ប្រណិតពិធី​សំអាងការ

 

​​​​អតិថិជន​ដែល​​អាច​ចូលរួម​កម្មវិធី​​​នេះ​អាច​មាន​សំណាង​ឈ្នះ​រង្វាន់​ធំៗ​ទាំង​បី​ខាង​លើ​​ដោយ​គ្រាន់​តែ​ធ្វើ​តាម​លក្ខខណ្ឌ​ងាយៗ​គឺ​​ ​គ្រាន់​តែ​​​​កក់​​​សំអាងការ​នៅ​ពេល​នោះ​នឹង​ទទួល​បាន​​ឆ្នោត​ផ្សង​សំណាង​មួយ​សន្លឹក​​ភ្លាមៗ។​ ​​​​ក្នុង​​ឱកាស​នោះ​ ​​​​​អតិថិជន​ដែល​ធ្លាប់​តែ​បាន​ឮ​អំពី​ប្រណិត​ពិធី ក៏​មាន​ឱកាស​បាន​ចូលរួម​ឃើញ​ផ្ទាល់​ពី​គ្រឿង​អលង្ការ និង​ម៉ូដ​សំលៀកបំពាក់​ដែល​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស ប្លែក​ ថ្លៃថ្នូរ​ សមសួន ​និង​ លេចធ្លោ។

 

​លោកស្រី ​សុគន្ធារី​​បាន​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​តែង​តែ​គាំទ្រ​ប្រណិតពិធី​ ​​នា​ពេល​កន្លង​មក ​ជាពិសេស ក៏​​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ទេសចរណ៍ អេលីត​ដែល​បាន​ឧបត្ថម្ភ​កញ្ចប់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ដល់​គូ​ស្វាមី​ភរិយា​ដែល​បាន​ឈ្នះ​​រង្វាន់៕

 

អត្ថបទ៖ ប្រាក់ ចាន់សីហា

 

គូ​ស្វាមី​ភរិយា​​​ឈ្នះ​រង្វាន់​ធំ​ទៅ​ក្រេប​​ទឹកឃ្មុំ​នៅ​កោះ​ឋានសួគ៌​ម៉ាល់ឌីវ​ពី​ប្រណិតពិធី​សំអាងការ

​​​​​​