ទូរសព្ទ​​ Vertu Signature Touch ផ្លាស់​ប្ដូរ​សម្បកថ្មីមួយ​គ្រឿង​តម្លៃ​៩០០០​ដុល្លារ​

ទូរសព្ទ​​ Vertu Signature Touch ផ្លាស់​ប្ដូរ​សម្បកថ្មីមួយ​គ្រឿង​តម្លៃ​៩០០០​ដុល្លារ​

ក្រុមហ៊ុន​ទូរសព្ទ​ Vertu និង​ក្រុមហ៊ុន​រថយន្ត​ Bentley បាន​រួម​សហការ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ផលិត​ទូរសព្ទ Signature Touch ដែល​ផ្លាស់​ប្ដូរ​សម្បក​ថ្មី​យ៉ាង​ស្រស់​ស្អាត។

ទូរសព្ទ​​ Vertu Signature Touch ផ្លាស់​ប្ដូរ​សម្បកថ្មីមួយ​គ្រឿង​តម្លៃ​៩០០០​ដុល្លារ​

ទូរសព្ទ​ Vertu Signature Touch ​​for Bentley ​នេះ​រចនា​ឡើង​ដោយ​ប្រើ​ប្រាស់​ពណ៌​ពីរ​ប្រភេទ​គឺ​ ខ្មៅ​ និង​ឈាម​ជ្រូក​ និង​មាន​​សរសៃ​អំបោះ​ពណ៌​ឈាម​ជ្រូក​ដូច​គ្នា។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ​មាន​រំលេច​នូវ​ស្លាក​សញ្ញា​ Bentley ដែល​មាន​​លក្ខណៈ​ 3D យ៉ាង​ទាក់​ភ្នែក។នៅ​ក្នុង​ទូរសព្ទ​នេះ​ក៏​មាន​ដំឡើង​រួច​ស្រាប់​នូវ​កម្មវិធី​របស់​ក្រុមហ៊ុន​ Bentley ដែល​មាន​ផ្ដល់​ជូន​ព័ត៌មាន​ផ្ដាច់​មុខ​គេ​ទាក់​ទង​នឹង​ក្រុមហ៊ុន​ ​មាន​ដូច​ជា​ព្រឹត្តិការ​សំខាន់ៗ​ជា​ដើម។

 

ទូរសព្ទ​​ Vertu Signature Touch ផ្លាស់​ប្ដូរ​សម្បកថ្មីមួយ​គ្រឿង​តម្លៃ​៩០០០​ដុល្លារ​

 

និយាយ​ដល់​គ្រឿង​ម៉ាស៊ីន​មិន​ខុស​ពី​ស៊េរី​ធម្មតា​ឡើយ​ ដោយ​មាន​បំពាក់​អេក្រង់​ Touchscreen​ ទំហំ​ ៥,២​អ៊ីញ​ កម្រិត​១០៨០p, Processor ប្រភេទ​ Snapdragon 810, RAM ទំហំ​៤GB, អង្គ​ចងចាំ​ទំហំ​៦៤GB អាច​បន្ថែម​បាន, ​កាមេរ៉ា​​ក្រោយ​ទំហំ​២១​MP , កាមេរ៉ា​មុខ​ទំហំ​២MP, ថាមពល​ថ្ម​ ៣១៦០mAh និង​ដំណើរ​ការ​ដោយ​ Android 5.1 Lollipop។

 

ទូរសព្ទ​​ Vertu Signature Touch ផ្លាស់​ប្ដូរ​សម្បកថ្មីមួយ​គ្រឿង​តម្លៃ​៩០០០​ដុល្លារ​

ទូរសព្ទ​​ Vertu Signature Touch ផ្លាស់​ប្ដូរ​សម្បកថ្មីមួយ​គ្រឿង​តម្លៃ​៩០០០​ដុល្លារ​

 

​​​​ ទូរសព្ទ​ Vertu Signature Touch for Bentley នេះ​មាន​ដាក់​លក់​​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ចាប់​ពី​ ៩០០០​ដុល្លារ​ឡើង​ទៅ៕

 

ចុច​អាន៖ Xiaomi Redmi 3 ថ្ម​ខ្លាំង​ ​កាមេរ៉ា​ច្បាស់​ ​តម្លៃ ១០៥ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​​​​​​