សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចំអក​តារា​សម្តែង និង​ពិធីករ​ប៉ែន ចំ​រ៉ុ​ង ថា​ជា​មនុស្ស​គ្មាន​ការ​ទទួលខុសត្រូវ​ការងារ ដោយ​បោះបង់​ពិធីកាត់សក់​មង្គលការ​ដែល​ខ្លួន​ទទួល​សម្តែង​តាំងពី​អំឡុង​ខែកញ្ញា​មក ។

បុរស​ឈ្មោះ Rithiya បាន​ទម្លាយ​អាថ៌​កំបាំង​នេះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។

បុរស​រូប​នោះ​សរសេរ​សំដៅ​លោក​ប៉ែន ចំ​រ៉ុ​ង ថា «​តើ​អ្នកមាន​ភាព​ទទួលខុសត្រូវ​ក្នុង​ការងារ​ទេ0x017d7 ហើយពី​ដំបូង​ហេតុ​អ្វី​មិន​ព្រម​ដាក់​ស្លាក​ទៅ​អ្នក​ទទួល​តែ​ភ្ញៀវ​អ្នកមាន អ្នកក្រ​ធម្មការ​មិន​ទទួល​ទេ ។ ចាំបាច់​ឲ្យ​អ្នក​ធម្មតា​ដូច​ជា​ពួក​ខ្ញុំ​ពិបាក​នឹង​ហៅ​អ្នក​មក​ធ្វើ​មក​ធ្វើ​ជា​អ្នក​កាត់សក់​ក្នុង​ពិធី​មង្គលការ​ធ្វើ​អី ? កក់​លុយ​ហើយ និយាយ​គ្នា​រួច​ហើយ តែ​មិន​មាន​កិច្ចសន្យា​។​បែប​នេះ​គេ​ហៅ​ថា​ជា​អ្វី ? ជួយ​ប្រាប់​បន្តិច​បាន​ទេ ? ខ្ញុំ​មិន​យល់ ហើយ​ខ្វះ​តែ​៩​ថ្ងៃ​ទៀត​ពិធី​មង្គលការ​នឹង​ចាប់ផ្តើម គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា គាត់​ជាប់​គេ​នៅ​ភ្នំពេញ ទៅ​តាម​ខេត្ត​...​មិន​បាន​ទេ សូមទោស ! ហើយ​គាត់​បាន​ប្រាប់​ថា ចាំ​គាត់​រក​អ្នក​ផ្សេង​មក​ជំនួស​ឲ្យ ។

បើ​ពួក​ខ្ញុំ​ចង់បាន​អ្នក​ផ្សេង ពួក​ខ្ញុំ​ទាក់ទង​គាត់​ធ្វើ​អី ? បែប​នេះ​មាន​ន័យ​យ៉ាង​មេ​៉​ច ? មាន​អ្នក​ណា​យល់​ទេ ? ជួយ​ប្រាប់​បន្តិច​បាន​អត់? តាំងពី​ខែ​៩​បាន​ទាក់ទង​ម្តង​រួច​ហើយ រហូត​ដល់​ខែ​១២​ទើប​ពួក​ខ្ញុំ​បាន​កក់​លុយ​១០០​ដុល្លារ ពួក​ខ្ញុំ​ក៏​បាន​បញ្ជាក់​ម្តងទៀត គាត់​ថា​គ្រប់យ៉ាង​គឺ «OK» តែ​ថ្ងៃនេះ​បែរជា​គាត់​ប្រាប់​ថា​ជាប់​រោង​នៅ​ភ្នំពេញ បន្ទាប់​ពី​ខ្ញុំ​បាន Call (​ហៅ​ទូរស័ព្ទ​) ទៅ​គាត់ ។ បើ​ខ្ញុំ​មិន​បាន Call ទៅ​គាត់​កាលពី​ល្ងាច​មិ​ញ​ទេ គាត់​ក៏​មិន​ប្រាប់​ពួក​ខ្ញុំ​ថា​គាត់​រវល់​ដែរ បើ​រវល់​ម៉េច​មិន​ប្រាប់​ឲ្យ​បាន​លឿន​ជាង​នេះ ពួក​ខ្ញុំ​នៅ​សល់​ពេល​មិន​ច្រើន​ទៀត​ទេ ។ ឯណា​ទំនួល​ខុស​ត្រូវ​ក្នុង​ការងារ​របស់​អ្នក ?​» ។

ឆ្លើយ​តប​ទៅ​កាន់​បុរស​នោះ លោក​ប៉ែន ចំរុង បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​ក​វិញ​ថា «​ខ្ញុំបាទ​មានរឿង​មួយ​សុំ​ឱ្យ​ជួយ​ពិចារណា ។ ប្រហែល​ប៉ុន្មាន​ខែ​មុន មាន​គេ​ទាក់ទង​ការងារ​កាត់សក់​ការ និង​ពិធីករ និង​ច្រៀង​កំដរ​ភ្ញៀវ​ពេល​ល្ងាច ដោយ​មានការ​ណែនាំ​ពី​មិត្តភក្តិ​ឱ្យ​ស្គាល់​លោក​សំណាង​អី​ុ​ចឹ​ង ចំពោះ​ឈ្មោះ visith rithiya ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ ។

ចំពោះ PCR celebration ការងារ​ដែល​សម្រេច​ថា​ទទួល​លុះត្រាតែ​មាន​កិច្ចសន្យា ឬ​លុយ​កក់ ព្រោះ​ចៀសវាង​ការ​ខកខាន ឬ​មិន​ទុកចិត្ត​គ្នា​ដោយ​ប្រការ​ណាមួយ​ទាំង​ខាង​ខ្ញុំ​ទាំង​ខាង​ភ្ញៀវ ។

ដោយឡែក​ខ្ញុំ និង​មិត្តភក្តិ​ដែល​ណែនាំ តែងតែ​រំលឹក​ជា​ច្រើន​ដង​ដែរ​ពី​រឿង​កក់​ប្រាក់​ព្រោះ​ការងារ​អ្នក​ណា​មិន​ចង់បាន តែ​ប្រហែលជា​គាត់​រវល់ ឬ​ក៏​យ៉ាងណា​ក៏​ខ្ញុំ​អត់​ដឹង​ដែរ ហើយ​គាត់​ពន្យា​ថា ថ្ងៃនេះ​ថ្ងៃ​នោះ ។ ចំពោះ​ការ​វេរ​ប្រាក់​មក​គឺជា​រឿង​ចាត់ចែង​ខាង​គាត់ តែ​ខ្ញុំ​អត់​បាន​ទទួល​លេខ​កូដ​ទេ ។

ក្រោយមក​ខាង​ក្រុម​កា​ងារ​ខ្ញុំ​ក៏​បាន​សម្រេច​ទទួល​ការងារ​ថ្មី ព្រោះ​យើង​បាន​រង់ចាំ​យូរ​មក​ហើយ​ដែរ ដូចដែល​គាត់​បាន​ផុស​ថា​គាត់​បាន​ទាក់ទង​មក​ខ្ញុំ​តាំងពី​ខែកញ្ញា​ឯណោះ ទើបតែ​ប្រហែល​៩​ថ្ងៃមុន​នេះ ខាង​ម្ចាស់​ដើមការ​ក៏​បាន​call មក​ដើម្បី​បញ្ជាក់​ចូលរួម​ការងារ​ជាមួយ​គាត់ ហើយ​ក៏​មានការ​ជជែក​វែកញែក ។

គាត់​បាន​ផុស​ថា សុំ​ឱ្យ​ខ្ញុំ​ផ្តល់​ដំណោះស្រាយ​ឱ្យ​គាត់ ។ ខ្ញុំ និង​ក្រុមការងារ​ក៏​បាន​ជួយ​សម្រួល​រក​អ្នក​ជំនួស​ឱ្យ​ទៀត​ទាំង​មិន​បាន​កម្រៃ​១​រៀល​ទ្បើ​យ​ទាំង​ខ្ញុំ​ជិត​ដល់​ម៉ោង​ទ្បើ​ង​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​ទូរទស្សន៍ ហើយ​នៅ​តែ​រវល់​រក​អ្នក​នេះ​អ្នក​នោះ​ជំនួស ។ ចុះ​គាត់​បាន​ផុស​បរិហារកេរ្តិ៍​របស់ខ្ញុំ​បាទ គាត់​នឹង​អាច​មាន​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​វិញ​ទេ ? ដូចនេះ​សង្ឃឹមថា ពុក​ម៉ែ បងប្អូន នឹង​មិន​មានការ​យល់​ច្រឡំ​ទៀត​ចំពោះ​រូប​ខ្ញុំបាទ​»៕