ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

ក្រុងប៉េ​កាំ​ង ៖ ទូរទស្សន៍រដ្ឋចិនបាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខរបស់​ប្រទេស​ចិន លោក Li Dongsheng ត្រូវ​បាន​តុលាការ​ទីក្រុង​ធាន​ជី​ន​សម្រេច​ដាក់ទោស​ឲ្យ​ជាប់គុក​១៥​ឆ្នាំ ដោយ​ចោទប្រកាន់​ពី​ការ​ទទួលយក​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់ ដែល​មាន​តម្លៃ​ជិត​២២​លាន​យន់ ស្មើនឹង​២​លាន​ផោន នៅ​ក្នុង​រឿងអស្រូវ​អំពើ​ពុក​រលួយ​នៅ​ពេល​ដែលលោក Li ​កាន់​អំណាច​នៅចន្លោះ​ឆ្នាំ១៩៩៦ ដល់ ២០១៣ ។