កម្មករ​រោងចក្រ ​៤​នាក់​ស្លាប់ ​និង​ជាង​ ៥០​នាក់​រង​របួស ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ខេត្ត​កំពង់​ស្ពឺ​ នា​ព្រឹក​នេះ​

កម្មករ​ ​៤​នាក់ បាន​ស្លាប់ និង​ជាង ៥០នាក់​ទៀត​ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ ២​គ្រឿង ដែល​បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា នៅ​ក្បែរ​វត្ត​ស្រះស្រង់ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី ១២​មករា​នេះ។ លោក​ឈាវ ប៊ុនរិទ្ធ អ្នក​នាំពាក្យ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា បសស បាន​ប្រាប់​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​ដោយ​សារ​តែ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង បាន​បើក​ជែង​ជាមួយ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត ហើយ​បែកកង់​ពេល​កំពុង​ជែង​គ្នា​នោះ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ក្រឡាប់​តែ​ម្តង។ ក្រោយ​ពេល​កើត​ហេតុ អាជ្ញាធរ បាន​ចាប់​ខ្លួន​អ្នក​បើកបរ​បង្ក​ហេតុ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ ចំណែក អ្នក​រង​របួស​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត ហើយ​ប្រសិន​បើ​របួស​ខ្លាំង នឹង​មាន​ការ​បញ្ជូន​បន្ត​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ក្រុង​ភ្នំពេញ។ លោក​ឈាវ ប៊ុនរិទ្ធ បាន​ឲ្យ​ដឹងថា កម្មករ​ដែល​រងគ្រោះ​ទាំងអស់ បាន​ចុះ​បញ្ជី​ជាមួយ​បសស ដូច្នេះបសស នឹង​ទទួល​ខុសត្រូវ​ ចំពោះអ្នក​ស្លាប់ ​និង​អ្នក​រងរបួស​ទាំងនោះ។   សូមស្តាប់សម្លេងលោក ឈាវ ប៊ុនរិទ្ធ