ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

១-​ព្រះ​ចន្ទ​២​ដួង
អង្គការ​អវកាស​អា​មេ​រិ​ក បង្ហាញ​រូបថត​របស់​យាន «Cassini» ជា​ព្រះ​ចន្ទ​នៅ​ភព​ព្រះ​សៅរ៍​ចំនួន​២​ដួង គឺ​ព្រះ​ចន្ទ Enceladnz ទំហំ​តូច​មាន​អង្កត់ផ្ចិត​៥០៤​គីឡូម៉ែត្រ ចាំង​ពន្លឺ​ច្បាស់ និង​ព្រះ​ចន្ទ​ទំហំ​ធំ «Dione» មាន​អង្កត់ផ្ចិត​១.១២៣​គីឡូម៉ែត្រ តែ​ពន្លឺ​អាប់ ។

២-​ពេជ្រ​ស្ថិត​ក្នុង​លំដាប់​ទី​២​នៅ​លើ​លោក
បុគ្គលិក​ក្រុមហ៊ុន​ពេជ្រ «​ឡ​គូ​ឡា​» លើក​បង្ហាញ​ពេជ្រ​ទម្ងន់​១.១១១​ការាត់ ប្រវែង​៦៥​មី​ល្លី​ម៉ែត្រ កម្រាស់​៤០​មី​ល្លី​ម៉ែត្រ ពី​អណ្ដូងរ៉ែ «​ការ៉ូ​វ៉េ​» ប្រទេស​បុត​ស្វា​ណា គឺជា​ពេជ្រ​ដ៏​ធំ​នៅ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក ។

៣-​ប្រទេស​អា​រ៉ាប់​នាំ​គ្នា​ប្រើ​រថយន្ដ​អគ្គិសនី
បុគ្គលិក​ឈរ​យាម​រថយន្ដ​ប្រើ​ចរន្ដអគ្គិសនី​នៅ​ទីក្រុង​ម៉ា​ស្ដា​សី​ុ​ទី ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ខណៈ​ពេល​អាជ្ញាធរ​ក្នុង​ទីក្រុង​កំពុង​ផ្ដោត​លើ​អារម្មណ៍​ក្នុង​ការ​ប្រើ​រថយន្ដ​ប្រភេទ​នោះ ។

៤-​មនុស្ស​បុរាណ
សារមន្ទីរ​មួយ​នៅ​ក្រុង​ឡុ​ង​ដ៍ បាន​បង្ហាញ​គ្រោង​ឆ្នឹ​ង​ជន​រ៉ូ​ម៉ាំង​កា​តូ​លី​ក ដែល​គេ​ឃើញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក និង​តាម​ការ​វិភាគ​ពី DNA ឃើញ​ថា អ្នកស្រុក​នៅ​ក្រុង​ឡុ​ង សម័យ​មុន​សំបូរ​ដោយ​ជន​អំបូរ​ជា​ច្រើន​ដូច​ក្រុង​ឡុ​ង​ដ៍​សម័យ​ថ្មី​ដែរ ។

៥-​សល់​តែ​៣​ក្បាល
សួនសត្វ​តូ «​សាន​ទី​យ៉ា​ហ្គោ​» របស់​អា​មេ​រិ​ក បង្ហាញ​រូបភាព​រមាស​ភឿ​ក បច្ចុប្បន្ន​បាន​ងាប់ ជា​ហេតុ​តម្រូវ​ឱ្យ​សត្វ​ប្រភេទ​នេះ​ជិត​ផុត​ពូជ​នៅ​សល់​តែ​៣​ក្បាល​ប៉ុណ្ណោះ ។ 

៦-​សិល្បៈ​នៅ​លើ​ចិញ្ចើម​ផ្លូវ
ស្ដ្រី​ម្នាក់​បាន​ដើ​កាត់​រូបសំណាក​ដែល​បុរស​ម្នាក់​ស្ថិត​នៅ​លើ​ខ្នង​សេះ​ជា​ស្នាដៃ​របស់​វិចិត្រករ​ជនជាតិ​បារាំង លោក​រ៉ូ​ប៊ើ​ត ខុ​ម​បាស ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អឺរ៉ុប ក្រុង​ស្ដ្រា​ស​ប៊ួ​ក ប្រទេស​បារាំង ។ ចាត់​ទុក​ថា ជា​សមិទ្ធផល​សិល្បៈ​នៅ​លើ​ផ្លូវ​ដែល​ប្រទះ​ឃើញ​ជា​ទូទៅ​នៅ​ទី​សាធារណៈ ។

៧-​ខោ​ស្ល៊ីប​ក្លិន «​សាច់ក្រក​»
«J and D Food» ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ដ៏​ល្បី​របស់​អា​មេ​រិ​ក បាន​ផលិត​ខោ​ស្លុ​ី​ប​ក្លិន​សាច់ក្រក​លើក​ដំបូង​នៅ​លើ​ពី​ភព​លោក​ដាក់លក់ ។ ផលិតផល​នោះ​បាន​ប្រើ​បច្ចេកវិទ្យា​ពិសេស​ពី​អង្គការ​អវកាស NASA ធ្វើ​ឱ្យ​មាន​ក្លិន​ឈ្ងុយ​ដូច​សាច់ក្រក​បេះបិទ​តែ​ម្ដង ។

៨-​បញ្ចូល​ថាមពល​ដល់​មនុស្ស​យន្ដ
មនុស្ស​យន្ដ​ដូច​មនុស្ស​មួយ​គ្រឿង​នេះ​ឈ្មោះ «NAO»​ដាក់​បញ្ឈរ​នៅ​ទីតាំង​មួយ ដើម្បី​បញ្ចូល​ថ្ម ក្រោយ​ពី​បង្ហាញ​ទេព​កោសល្យ​នៅ​ឯ​សាខា​ធនាគារ «​តូ​ក្យូ មី​ត​ស៊ុ​យ​ប៊ី​ស៊ី​» ក្រុង​តូ​ក្យូ ៕