បរិភោគភេសជ្ជៈស្រូវសាលីតែ ១ពែងរាល់ថ្ងៃ អាច​លាង​សម្អាតសួត និងពង្រឹងដល់ប្រព័ន្ធភាព​ស៊ាំ​

ការសិក្សា​ជាច្រើនបាន​ចង្អុល​បង្ហាញថា ស្រូវសាលីគឺជាផ្នែក​មួយនៃអាហារ​ដែលមាន​ប្រយោជន៍​បំផុត ដោយសារតែសារធាតុ​ចិញ្ចឹងម​របស់វា។ ពោល​គឺ សារធាតុចិញ្ចឹម​ជាច្រើន​ដូចជា៖ វីតាមីន A និង B, ប្រូតេអ៊ីន និងអាស៊ីតអាមីណូ, វីតាមីន​ដែលមាន​នៅក្នុងសាច់, សារធាតុបាយ​អូទីន, ជាតិដែក, ផូស្វ័រ, ស័ង្កសី, ម៉ាញេស្យូម, និង​ជាតិអ៊ីយ៉ូត​ជាដើម។
 
បរិភោគភេសជ្ជៈស្រូវសាលីតែ ១ពែងរាល់ថ្ងៃ អាច​លាង​សម្អាតសួត និងពង្រឹងដល់ប្រព័ន្ធភាព​ស៊ាំ​
លើសពីនេះ​ទៅទៀត ស្រូវសាលី​ត្រូវបាន​យក​ធ្វើជាស៊ុប​សម្រាប់​អាហារពេល​ព្រឹក​ដែល​មាន​អត្ថប្រយោជន៍​សំខាន់ខ្លាំង​ណាស់ សម្រាប់​ក្រពះ ​ឬពោះវៀន, បញ្ហាដំបៅក្រពះ, ថង់ទឹកមាត់, បញ្ហាតម្រងនោម និងជាតិស្ករ​ក្នុងឈាម។ 
ភេសជ្ជៈ​ស្រូវសាលី​ដែល មង្គលការ នឹងធ្វើការ​បង្ហាញជូន​ថ្ងៃនេះ គឺមាន​ប្រសិទ្ធភាពយ៉ាងខ្លាំង​នៅក្នុងករណីការ​បំបាត់ការក្អកចំពោះកុមារ ហើយវា​បាន​ជួយ​បង្កើន​ប្រព័ន្ធភាពសុំា​ការពារ​រាងកាយ​របស់ពួក​គេបាន​យ៉ាងល្អ។
មិនគួរឲ្យ​ជឿ បរិភោគភេសជ្ជៈ​ស្រូវសាលីតែមួយពែង នឹងជួយកម្ចាត់​បញ្ហាស្លេស និងជួយ​ឲ្យប្រព័ន្ធភាពសុំា​របស់ពួកគេ​មានដំណើរការល្អប្រសើរ ហើយសូម្បីតែជំងឺហារីកសួត​ក៏វាអាចព្យាបាល​បានដែរ។
គ្រឿងផ្សំ៖
- ស្រូវសាឡី ១ ពែង
- ទឹក ១ ពែង
- ទឹកឃ្មុំ ២០០ ក្រាម
ភេសជ្ជៈដែលបានរៀបចំនេះ អាចឲ្យ​លោកអ្នកប្រើប្រាស់​បានគ្រប់គ្រាន់​សម្រាប់ ៤-៥ ថ្ងៃ។
វិធីសាស្ត្រ​នៃការរៀបចំ
ជាដំបូង អ្នកត្រូវ​លាងសម្អាត​ស្រូវសាលីឲ្យ​បានស្អាត ហើយបន្ទាប់​មកចម្អិនវាឲ្យឆ្អិនល្អជាមួយទឹក​ធម្មតា​មួយពែង​ក្នុង​រយៈពេល ២-៣ នាទី។ បន្ទាប់​ពីវាចុះត្រជាក់​បន្តិច អ្នក​ត្រូវ​បន្ថែម​ទឹកឃ្មុំ​ចូលទៅលើ​ល្បាយ​នេះ។ ជាការល្អ​អ្នកគួរតែចម្អិន​ល្បាយនេះ នៅពេលយប់ ហើយត្រូវ​រក្សាវាទុករហូត​ដល់ពេល​ព្រឹក។ លុះដល់​ព្រឹក​ឡើង​អ្នកកិន ឬច្របាច់​ល្បាយ​ស្រូវសាឡីឲ្យ​បានម៉ត់ល្អ ហើយត្រូវ​ដាក់វាចូល​ទៅក្នុង​កែវកញ្ចក់​មួយ រួចរក្សាវាទុក​នៅក្នុង​ទូរទឹកកក។
ការប្រើប្រាស់
សម្រាប់រយៈ​ពេល ៤០ ថ្ងៃ ផ្ដល់ឲ្យ​កូនរបស់​អ្នកទទួលទាន​មួយកូនពែង (៣០ មីលី​លីត្រ) នៃល្បាយនេះ​នៅលើពោះទទេ។ បន្ទាប់​មកអ្នកគួរតែសម្រាកឲ្យបាន ១៥ ថ្ងៃ បន្ទាប់ពីនោះ អ្នកអាច​ចាប់ផ្ដើមផ្ដល់​ឲ្យពួក​គេ​បរិភោគភេសជ្ជៈនេះ​​ជាថ្មីម្ដងទៀត​ជារៀងរាល់ព្រឹក​ក្នុងរយៈ​ពេល ៤០ ថ្ងៃទៀត។ វិធីនេះ​នឹងមាន​ប្រសិទ្ធភាព​ក្នុង​ការកម្ចាត់​ស្លេស​ចេញពីសួត​របស់កូន​របស់អ្នក ហើយវា​នឹងជួយពង្រឹង​ប្រព័ន្ធការពារ​រាងកាយ​របស់ពួកគេ។ 
វាជារឿងសំខាន់ណាស់​ក្នុងអំឡុងពេល​កំពុងអនុវត្ត​សម្រាប់ ៤០ ថ្ងៃនេះ អ្នកមិនត្រូវឲ្យមាន​ការខកខានមួយថ្ងៃណាឡើយ បន្ទាប់​មកសម្រាក ១៥ សិន ហើយបន្ទាប់​មកទៀត​ទើបចាប់​ផ្ដើម​បន្តក្នុង​រយៈពេល ៤០ ថ្ងៃបន្ថែមទៀត។៕
ដោយ៖ Brugn
ប្រភព៖ healthywayoflife365

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បរិភោគភេសជ្ជៈស្រូវសាលីតែ ១ពែងរាល់ថ្ងៃ អាច​លាង​សម្អាតសួត និងពង្រឹងដល់ប្រព័ន្ធភាព​ស៊ាំ​