កម្ពុជាចាញ់ម៉ា​ឌី​វ ៣-២ ទាំង​មិន​អស់ចិត្ត​ម្សិលមិញ​នៅ​បង់​ក្លា​ដេ​ស​

កីឡា​៖​ការប្រកួត​បើកឆាក​នៃ​ពានរង្វាន់ Bangabandhu Gold Cup2016 នៅ​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​រសៀល​ម្សិលមិញ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​រង​បរាជ័យ​ក្រោម ថ្វី​ជើង​របស់​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ម៉ា​ឌី​វ​ដោយ​លទ្ធផល​៣-២​។

​    ​ការប្រកួត​នៅ​តង់​ទី​១ ក្រុម​នៃ​ប្រទេស​ម៉ា​ល់​ឌី​វ​បាន​នាំមុខ​នៅ​នាទី​ទី​៤ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Easa Ismail ប៉ុន្តែ​សមាជិក​មកពី​ក្លិប​ប៉ូលិស ស៊ុន វណ្ណ​ដេ​ត ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី​១៥​។ នៅ​នាទី​ទី​៣៨ កីឡាករ Hassan Naaiz បា​នរក​គ្រាប់​បាល់​ឲ្យ​ម៉ា​ល់​ឌី​វ​នាំមុខ​សាជាថ្មី​។ ជិត​ចប់​តង់​ទីមួយ​ទៅហើយ​ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​ប៉ូលិស ទិ​ត្យ ឌី​ណា ស៊ុត​ឲ្យ​ក្រុម​កម្ពុជា​តាម​ស្មើ​វិញ ២-២​។

​    ​លុះ មកដល់​តង់​ទី​ពីរ ក្រុម​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាងខ្លាំង ប៉ុន្តែ​គ្មាន​សំណាង​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​របស់​ម៉ា​ល់​ឌី​វ បានឡើយ​។

​    ​ផ្ទុយទៅវិញ ក្រុម​ម៉ា​ល់​ឌី​វ​ជា​អ្នក​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​នៅ​នាទី​ទី​៧៩ ដោយ​កីឡាករ Hassan Naaiz បញ្ចប់​ត្រឹម​៩០​នាទី​ដោយ​លទ្ធផល ៣-២៕

កម្ពុជាចាញ់ម៉ា​ឌី​វ ៣-២ ទាំង​មិន​អស់ចិត្ត​ម្សិលមិញ​នៅ​បង់​ក្លា​ដេ​ស​
កម្ពុជាចាញ់ម៉ា​ឌី​វ ៣-២ ទាំង​មិន​អស់ចិត្ត​ម្សិលមិញ​នៅ​បង់​ក្លា​ដេ​ស​