កាមេរ៉ា​ថត​ភ្លាម​ចេញ​រូប​ភ្លាម​​ជំនាន់​ថ្មី​​បន្ថែម​ចំណុច​ពិសេស​​កាន់​តែ​ទំនើប

កាមេរ៉ា​ថត​ភ្លាម​ចេញ​រូប​ភ្លាម​​ជំនាន់​ថ្មី​​បន្ថែម​ចំណុច​ពិសេស​​កាន់​តែ​ទំនើប

ក្នុង​​ព្រឹត្តិការណ៍​​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ CES នា​ពេល​កន្លង​ទៅ​ ក្រុមហ៊ុន​ Polaroid បាន​បង្ហាញ​កាមេរ៉ា​ថត​ភ្លាម​ចេញ​រូប​ភ្លាម​​ជំនាន់​ថ្មី​ដែល​មាន​ការ​កែ​សម្រួល​​ និង​បន្ថែម​ចំណុច​ពិសេស​មួយ​ចំនួន។

 

កាមេរ៉ា​ថត​ភ្លាម​ចេញ​រូប​ភ្លាម​​ជំនាន់​ថ្មី​​បន្ថែម​ចំណុច​ពិសេស​​កាន់​តែ​ទំនើប

 

​​​​កាមេរ៉ា​ Polaroid Snap+ មាន​ចំណុច​ពិសេស​មួយ​ដែល​​កាមេរ៉ា​នា​ពេល​បច្ចុប្បន្ន​ប្រមាណ​ ៩៩​%​ មិន​មាន​ដូច​នោះ​ គឺ​អាច​ព្រីន​​រូបភាព​​ដែល​ថត​ហើយ​បាន​ភ្លាមៗ​​ចេញ​ពី​កាមេរ៉ា​ផ្ទាល់។ វា​មាន​បំពាក់​នូវ​អេក្រង់​ LCD ទំហំ​៣,៥​អ៊ីញ និង​មាន​កាមេរ៉ា​​ទំហំ​ ១៣MP ​ជា​មួយ​នឹង​ CMOS sensor។

 

កាមេរ៉ា​ថត​ភ្លាម​ចេញ​រូប​ភ្លាម​​ជំនាន់​ថ្មី​​បន្ថែម​ចំណុច​ពិសេស​​កាន់​តែ​ទំនើប

 

ចំណុច​ដែល​ពិសេស​ និង​ងាយ​ស្រួល​គឺ​​គេ​អាច​ធ្វើ​ការ​រក្សា​ទុក​រូបភាព​​ដែល​បាន​ថត​រួច​ ចូល​ទៅ​ក្នុង​សេវាកម្ម​រក្សា​ទុក​ឯកសារ​ ដូច​ជា​ Google Photos ជា​ដើម​ ដើម្បី​​ប្រាកដ​ថា​រូបភាព​ទាំង​នោះ​នឹង​មិន​បាត់​ទៅ​ណា​ឡើយ។ លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ Snap+ គឺ​គេ​អាច​​ព្រីន​​រូបភាព​​​ដែល​មាន​ក្នុង​ទូរសព្ទ​បាន​ទាំង​ iOS និង​ Android នេះ​មាន​ន័យ​ថា​កាមេរ៉ា​នេះ​អាច​ដើរ​តួ​មួយ​ទៀត​ជា​ម៉ាស៊ីន​សម្រាប់​ព្រីន​រូបភាព។

 

កាមេរ៉ា​ Polaroid Snap+ រំពឹង​ថា​នឹង​ដាក់​លក់​លើ​ទីផ្សារ​បរទេស​​នៅ​ចុង​ឆ្នាំ​នេះ​ ដែល​នឹង​មាន​តម្លៃ​ប្រមាណ​ ១៤០​ដុល្លារ​ ទៅ​ ១៥០​ដុល្លារ។ ដោយ​ឡែក​សម្រាប់​កាមេរ៉ា​ជំនាន់​មុន​ Polaroid Snap អាច​រក​ជាវ​បាន​ ដោយ​លើ​ទីផ្សារ​បរទេស​​មាន​តម្លៃ​ ៩៩​ដុល្លារ៕

​​​​
ចុច​អាន៖ បង្គន់​ឆ្លាត​វៃ​​​ទំនើប​លើស​ពី​ការ​ស្មាន ​ឯ​តម្លៃ​ក្បែរ​១​ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo​​​​​​​​​​