ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ តាម​ទិន្នន័យ​សេដ្ឋកិច្ច​ចិន​ក្នុង​ខែធ្នូ​បង្ហាញ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​មាន​លំនឹង​ក្នុង​អត្រា​៦,៩% នៅ​ត្រីមាស​ទី​៤ កាលពី​ឆ្នាំ​២០១៥​កន្លង​មក ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​ដែល​ថា សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​វិភាគ​ទិន្នន័យ​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​នេះ ។

សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ​សកល  លោក​Wang Tao បាន​មាន​ប្រសាសន៍​ថា ៖ « ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នេះ បណ្តាល​មក​ពី​គោលនយោបាយ​គាំទ្រ​ក្នុង​ការ​លើក​ស្ទួយ កំណើនសេដ្ឋកិច្ច និង​ការ​លក់​ផ្នែក​អចលនទ្រព្យ​» ។

ចំណែក​លោក Lian Ping ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​គមនាគមន៍ មាន​ប្រសាសន៍​ថា ៖ « ទិន្នន័យ​ស្ទើរតែ​ទាំងអស់​អាច​នឹង​ប្រសើរ​ឡើង​នៅ​ខែធ្នូ លើកលែងតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចូល និង​ការ​អន់​ថយ​ក្នុង​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​ដែល​សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ​ទេ » ។

លោក Lian Ping ព្យាករ​ថា ៖ « វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​ប្រហែលជា​អាច​កើនឡើង ៦% បើ​ធៀប​នឹង​ខែធ្នូ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​បន្តិច​ដល់​៦,២%​នៅ​ខែវិច្ឆិកា ប៉ុន្តែ​ជាស​ន្ទ​ស្សន៍​ខ្ពស់​ជាងគេ​បំផុត​ចាប់តាំងពី​ខែមិថុនា មក » ។

កំណើនសេដ្ឋកិច្ច​ក្នុង​ការ​លក់រាយ​ប្រហែលជា​អាច​មាន​លំនឹង​ក្នុង​អត្រា​១១,២% ពេល​ដែល​មានការ​ចំណាយ​នៅ​ចុងឆ្នាំ ។ ការ​វិនិយោគ​លើ​ទ្រព្យសកម្ម​អាច​កើនឡើង​១០,៣% បើ​ធៀប​នឹង​ឆ្នាំ​មុន និង​បន្ថែម​០,១% ទៀត​ពី​ការ​ចំណេញ​ក្នុង​១១​ខែ​ដំបូង ។

ទោះជា​យ៉ាងណា ការ​នាំ​ចេញ​នឹង​កើន ឡើង ៥,៥%​ក្នុង​ខែធ្នូ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​អាច​ប៉ះប៉ូវ​ដល់​ការ​ខាតបង់​៦,៨%​កាលពី​ខែ​មុន ។ ចំណែក​ការ​នាំ​ចូល​វិញ​បាន​ធ្លាក់​ចុះ​១០% ដែល​ធ្វើ​ឲ្យ​ខែ​អត្រា​នាំ​ចូល​នៅ​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដល់​៨,៧% ។

« គោលនយោបាយ​សម្របសម្រួល​គួរ  តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កំណត់​កំណើន សេដ្ឋកិច្ច រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​នៅ​ត្រឹម​៦,៩% កាលពី​ឆ្នាំ​មុន ដែល​កំណើន នេះ​ជា​គោលដៅ​ផ្លូវការ​របស់​រដ្ឋាភិបាល »​។  នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Wang ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំណើនសេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦,៩%​នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ដែល​អត្រា​នេះ ក៏​ស្ថិត​ក្នុង​៣​ត្រីមាស​ដំបូង​ផង​ដែរ ដូច្នេះ​ហើយ​កំណើន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កំណើន​យឺត​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៩ ដែល​រង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មក ។

ប៉ុន្តែ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Liu Ligang សេដ្ឋវិទូ​ប្រចាំ​នៅ​ធនាគារ​អូស្ត្រាលី និង​ណូ​វ៉ែ​ល​សូ​ឡង់ ឲ្យ​ដឹង​ថា ៖ « ដោយសារ​តែ​ចិន​មាន​ស​ន្ទ​ស្សន៍​កំណើន​សេដ្ឋ​កិច្ច​ខ្សោយ និង​ការ​បន្ត​នូវ​សម្ពាធ​អតិផរណា​ផង​នោះ ចិន​គួរតែ​បង្កើត​ផែនការ​ថ្មី​ដើម្បី​លើក​ស្ទួយ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ធ្វើ​គោលនយោបាយ​លើ​រូបិយប័ណ្ណ និង​បន្ត​ពង្រីក​វិសាលភាព​លើ​សារពើ​ភ័​ណ្ឌ » ៕