ចង់ដឹងថា នៅក្នុង​កាបូបដៃ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្វីខ្លះ​ទេ ?

ប្រជាពលរដ្ឋ​ទូទៅ​សុទ្ធតែ​មានការ​ងឿងឆ្ងល់​និង​ចង់ដឹងថា នៅក្នុង​ការ​បូ​ប​ដៃ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​រ​ហ៊ុន សែន កាន់​ជាប្រចាំ រៀងរាល់​ថ្ងៃនោះ មាន​ដាក់​អ្វីខ្លះ​នៅក្នុង​នោះ​? ​ប្រជាពលរដ្ឋ​ទូទៅ​តែងតែ​នឹក​គិតថា នៅក្នុង​កាបូបដៃ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នោះ ប្រាកដ​ជាមាន​ដាក់​របស់​មានតម្លៃ​ និង​ សំខាន់​ហើយ ប៉ុន្តែ​មិនដឹងថា របស់​ទាំងនោះ ជា​របស់​អ្វី​ឡើយ​។

ចង់ដឹងថា នៅក្នុង​កាបូបដៃ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្វីខ្លះ​ទេ ?

នៅពេលនេះ​សម្តេចនាយករ​ដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទំលាយ​អាថ៌កំបាំង​នៅក្នុង​កាបូប ដៃ​របស់​សម្តេច​នោះ​ថា ជនរួមជាតិ​ខ្លះ​ប្រាកដជា​ឆ្ងល់ ព្រោះ​ឃើញ​ខ្ញុំ​កាន់​ជាប់​ជានិច្ច​នូវ​កាបូប​​ដៃ​តូច​មួយ​នេះ ទោះជា​ទៅដល់​ទីណា​ក៏ដោយ​។ នៅក្នុង​កាបូបដៃ​របស់​ខ្ញុំ​នេះ​គឺមាន​ផ្ទុក​ទូរ​ស័​ព្វ​ចំនួន ៥​ គ្រឿង សម្រាប់​តាមដាន​មើល ស្តាប់ និង​ទទួល​ព័ត៌មាន ដែល​សហការី​បាន​ផ្ញើជូន​នៅ​រៀងរាល់​នាទី​។

ចង់ដឹងថា នៅក្នុង​កាបូបដៃ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្វីខ្លះ​ទេ ?

ខ្ញុំ​ទទួលស្គាល់​ច្បាស់​ថា បច្ចេកវិទ្យា​ព័ត៌មាន គឺមាន​សារប្រយោជន៍​សំខាន់បំផុត​​ដល់​ការអភិវឌ្ឍន៍ និង ​ថែរក្សា​ស្ថេរភាព​សន្តិសុខ​សង្គមជាតិ​ ។​ ខ្ញុំ​សូម​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ទូទាំងប្រទេស​សិក្សា​រៀនសូត្រ​បន្ថែម អំពី​របៀប​ប្រើប្រាស់​សំភារៈ​បច្ចេកវិទ្យា ជាពិសេស Smart Phone​ អោយទាន់​ការវិវឌ្ឍ​ន៍​ជឿនលឿន ដែល​នាំមក​នូវ​អត្ថ​ប្រ​​យោជន៍ ច្រើន​ដល់​ការងារ​ប្រចាំថ្ងៃ និង ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់ សង្គម ជាតិ​យើង​ទាំងមូល​។​

ចង់ដឹងថា នៅក្នុង​កាបូបដៃ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្វីខ្លះ​ទេ ?

ទោះបីជា​ខ្ញុំ​ទៅដល់​ទីណា ក៏​ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា នៅ​ជិត​ជាមួយ ប្រជាពលរដ្ឋ ព្រោះ​បាន​ស្តាប់ បានឃើញ និង​បានដឹង​អំពី​សុខទុក្ខ​របស់​បងប្អូន​ជន​រួម​​ជាតិ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ព្រោះ​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ គឺជា​សុខទុក្ខ​របស់ខ្ញុំ​ផ្ទាល់​ផងដែរ ។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​ទាន់ពេលទៅនឹង​ការសុំ​យោបល់​របស់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប​ន័​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវការ​យោបល់ ឬ​ការសំរេច​របស់ខ្ញុំ​លើ​បញ្ហា បន្ទាន់ ទាក់ទង​និង​កិច្ចការ​ក្នុង​ក្រៅ​ប្រទេសមួយ​ចំនួន​។​

ចង់ដឹងថា នៅក្នុង​កាបូបដៃ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្វីខ្លះ​ទេ ?

សូម​មើល​រូបភាព ដែល​ភ្ជាប់​មក​ជាមួយនេះ​គឺ​សូម្បីតែ​នៅក្នុង​មហាសន្និបាត​អង្គការ សហប្រជាជាតិ​ និង​ នៅ​កន្លែង​ផ្សេងទៀត ក៏​ខ្ញុំ​នៅតែមាន​លទ្ធភាព​ភ្ជាប់​ខ្លួន​មក​ដោះស្រាយ​ការងារ​បានដែរ​៕​ សុថា​ត់​