នគរបាល​ម្នាក់​ជិះ​ម៉ូតូ​បុក​ស្ពាន​អាកាស ៧ មករា បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​

​ភ្នំពេញ : មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អានោច​អាធ​ម៍​ដោយសារ​គាត់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ចង្កូត​ទៅបុក និង បង្កាន់ដៃស្ពាន​អាកាស ៧ មករា សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌ ទួលគោក កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​យប់ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៥ ហើយ​ម៉ូតូ​បាន​ខ្ទាត​ចេញពី​កន្លែងកើតហេតុ​ប្រហែល​ចំងាយ ៥០ ម៉ែត្រ​រង​ការខូចខាត ។​​

នគរបាល​ម្នាក់​ជិះ​ម៉ូតូ​បុក​ស្ពាន​អាកាស ៧ មករា បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហុក សាបាន ភេទ​ប្រុស អាយុ ២៨ ជា​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្នែក​ឃោសនា និង ល្បាត​ត្រួតពិនិត្យ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ ៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។​

0B5gqN3FWIxPzT003QVNxbmpCbFk

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​PCX ពណ៌​ស គ្មាន​ស្លាក់​លេខ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហ​ព​ន្ឌ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត​ឡើងលើ​ស្ពាន​អាកាស ៧ មករា ខណៈ​មកដល់​ពាក់កណ្តាល​ស្ពាន​បំណង​ចុះទៅ​ផ្លូវ​ក​ម្ព​ជា​ក្រោម ស្រាប់តែ​ជ្រុល​បុក​បង្កាត់​ដៃ​ស្ពាន​បណ្តាលឱ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​អូស​ចុះមក​ក្រោម​ចម្ងាយ​ប្រហែលជា ៥០ ម៉ែត្រ រង​ការ ខូចខាត ។​

នគរបាល​ម្នាក់​ជិះ​ម៉ូតូ​បុក​ស្ពាន​អាកាស ៧ មករា បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួល យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។ គួ​បញ្ជក់​ថា​នៅលើ​ស្ពាន​អាកាស​៧​មករា ចំណុច​ផ្លូវបំបែក​ចុះទៅ​ផ្លូវ​កម្ពុជា​ក្រោម និង ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី តែងតែមាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ព្រោះ​ស្ថានភាព​ផ្លូវ​រាង​កោង​ទើប​បួង​ចង្កូត​មិនទាន់ ៕   ( ប្រភព​

នគរបាល​ម្នាក់​ជិះ​ម៉ូតូ​បុក​ស្ពាន​អាកាស ៧ មករា បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​