គីម​ ជុងអ៊ុន​ បញ្ជា​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​ខ្លួន​ផលិត​អាវុធ​ថ្មី​ដែល​មាន​អនុ​ភាព​ខ្លាំង​ជាង​អាវុធ​នុយ​ក្លេអ៊ែរ​

យោងតាម​​ការ​ចេញ​ផ្សា​ររបស់​ការ​សែត​ The​ Guardian​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​ ប្រ​ធា​នា​ធិ​ប​តី​វ័យ​ក្មេង​លោក​ គីម​ ជុង​អ៊ុន​ បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​កូរ៉េ​ខាង​ជើង​ ធ្វើ​ការ​ស្រាវ​ជ្រាវ​ផលិត​អាវុធ​ថ្មី​ ដែល​មាន​អានុ​ភាព​និង​ឥទ្ធិ​ពល​ខ្លាំង​ជាង​ អាវុធ​​នុយ​ក្លេ​អ៊ែរ​បច្ចុប្បន្ន​ បន្ទាប់​ពី ​ប្រទេស​ក្រី​ក្រ​មួយ​នេះ​បាន​សាក​ល្បង​ជោគ​ជ័យ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​អីដ្រូសែន​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ផ្ញាក់​ផ្អើល​មិន​ស្ទើរ​ឡើយ។​
តាម​ប្រភព​ដដែល​ដោយ​បាន​ដក​ស្រង់​សំដី​របស់​លោក​ គីម​ ជុង​អ៊ុន​ ដែល​លោក​បាន​ធ្វើ​ការ​ប្រកាស​ទៅ​កាន់​មន្ត្រី​យោធា ​និង​ពលរដ្ឋ​ខ្លួន​ថា ​“ការ​ធ្វើ​ការ​សាក​ល្បង​បំផ្ទុះ​គ្រាប់​បែក​អី​​​ដ្រូសែន​ គឺ​ជា​ដំណាក់​កាល​ដំបូង​ដើម្បី​ការ​ពារ​ខ្លួន​ និ​ង​រក្សា​សន្តិភាព​នៅ​ក្នុង​ឧប​ទ្វីប​កូរ៉េ​។ មួយ​វិញ​ទៀត​គឺ​ដើម្បី​ការពារ​ពី​ការ​បង្ក​រហេតុ​ណា​មួយ​ពី​ពួក​ចក្រ​ពត្តិ ​ដែល​មាន​អាមេរិក​ជា​មេ​ដឹកនាំ​ ហើយ​វា​គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋ​មាន​​អធិបតេយ្យភាព​ ដែល​គ្មាន​នរណា​អាច​ធ្វើ​ការ​រិះ​គន់​បាន​ឡើយ​”៕

គីម​ ជុងអ៊ុន​ បញ្ជា​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​ខ្លួន​ផលិត​អាវុធ​ថ្មី​ដែល​មាន​អនុ​ភាព​ខ្លាំង​ជាង​អាវុធ​នុយ​ក្លេអ៊ែរ​

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ The Guardian