របៀប​ធ្វើ​បង្គា​ចំហុយ​មីសួ​

ជា​ធម្មតា​មីសួ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​មុខ​ម្ហូប​ផ្សេងៗ​ ដូច​ជា​ឆា ​ស្ងោរ​ ឬ​ក៏​ដាក់​ជាមួយ​ស៊ុប ​ប៉ុន្តែ​ពេល​នេះ​ យើ​ង​ខ្ញុំ​សូម​ណែ​នាំ​វិធី​ថ្មី​មួយ​បែប​ទៀត​ គឺ​បង្គា​ចំហុយ​ជា​មួយ​មីសួ​។ ជា​ពិសេស​នោះ ​នៅ​ពេល​ដែល​ប្រិយ​មិត្ត​ យក​ម្ហូប​មួយ​មុខ​នេះ​ជ្រលក់​ជា​មួយ​ទឹក​ត្រីបុក​ គឺ​រឹត​តែ​មាន​រស​ជាតិ​ឆ្ងាញ់​។ 
គ្រឿង​ផ្សំ៖​បង្គា​ស្រស់​ ២០០ ​ក្រាម​មីសួ​ ៥០ ​ក្រាម​ខ្ទឹម​ស ​៥ ​ទៅ ៦ កំ​ពឹសក្រូច​ឆ្មារ​មួយ​ ឬ​ ពីរ​ចំណិត​ម្ទេស​ខ្ចី ​និង​ទុំ ​២ ​ឬ​ ៣ ផ្លែ​ប្រេង​សាឡាដ​ ៤ ​ស្លាប​ព្រាបាយ​ប៊ី​ចេង​ ១​ ស្លាប​ព្រា​កាហ្វេ​ស្លឹក​ជីវ៉ាន់​ស៊ុយ​អំបិល​ ២ ស្លាប​ព្រា​កាហ្វេ​ស្ករស​ ២ ​ស្លាប​ព្រា​កាហ្វេ​ទឹក​ត្រី ​៣ ​ស្លាប​ព្រា​កាហ្វេ​
  វិធី​ធ្វើ៖ជាដំបូងអ្នកត្រូវធ្វើទឹកសម្រាប់ជំនួយរសជាតិជាមុនសិន ចំណែកវិធីធ្វើនោះគឺអ្នកគួរតែប្រើប្រេងសាឡាដចំនួន ៤ ស្លាព្រាបាយ បន្ទាប់មកអ្នកគួរបន្ថែមអំបិលមួយស្លាព្រាកាហ្វេ  ខ្ទឹមសចិញ្ច្រាំកន្លះស្លាបព្រាកាហ្វេ ព្រមទាំងប៊ីចេងកន្លះស្លាព្រាកាហ្វេ។  ជាបន្តគួរតែបន្ថែមស្លឹកជីវ៉ាន់ស៊ុយ ដែលបានហាន់រួច ព្រមទាំងក្រូចឆ្មារមួយ ឬពីរចំណិតចូល បន្ទាប់មកកូរវាឲ្យចូលជាតិបានល្អ ភ្លក់មើលវារសជាតិរបស់វាគឺរាងភ្លែមៗបន្តិច។
មីសួត្រូវត្រាំទឹកឲ្យរាងទន់បន្ដិច បន្ទាប់មកកាត់វាឲ្យខ្លីៗ ប្រវែងមួយតឹក បន្ទាប់មកយកទៅក្រាលលើចានរាបមួយ។បង្គាត្រូវពុះវាពីខ្នងមក ប៉ុន្តែមិនត្រូវឲ្យដាច់ពីគ្នានោះទេ បន្ទាប់មកលាងទឹកឲ្យស្អាត បន្ទាប់មកយកទៅក្រាលពីលើមីសួ តែត្រូវលាយកសាច់កណ្តាលមកក្រៅមើលទៅឃើញធំ។ ដំណាក់កាលបន្តមកទៀតអ្នកគួរយកទឹកជំនួយរសជាតិមកស្រោច និងលាបពីលើបង្គាឲ្យសព្វ បន្ទាប់មកយកទៅចំហុយរងចាំរយៈពេល ៥ នាទីរហូតដល់បង្គាឡើងពណ៌រាងក្រហម។  របៀបធ្វើទឹកត្រីបុក
ដើម្បីធ្វើទឹកត្រីបុកជាដំបូង អ្នកត្រូវបុកម្ទេសឲ្យម៉ត់ជាមុនសិន។ បន្ទាប់មកទៀតអ្នកគួរតែចិញ្ច្រាំខ្ទឹមសឲ្យម៉ត់ចំនួន ២ ទៅ ៣ កំពឹស។ ប្រើទឹកត្រីចំនួន ៣ ស្លាព្រាបាយចាក់ចូលក្នុងកូនចានមួយ បន្ទាប់មកបន្ថែមម្ទេសទាំងខ្ទឹមចិញ្ច្រាំចូល បន្ទាប់មកបន្ថែមអំបិលមួយស្លាព្រាកាហ្វេ ស្ករស ២ ស្លាព្រាកាហ្វេ ប៊ីចេងកន្លះស្លាព្រាកាហ្វេចូល កូរឲ្យចូលជាតិគ្នាជាការស្រេច៕

របៀប​ធ្វើ​បង្គា​ចំហុយ​មីសួ​របៀប​ធ្វើ​បង្គា​ចំហុយ​មីសួ​

អត្ថបទ៖ ដេវីដ