Ronaldo ចង់​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន១០០០គ្រាប់​សិន​មុន​ចូល​និវត្តន៍


Ronaldo ចង់​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន១០០០គ្រាប់​សិន​មុន​ចូល​និវត្តន៍

Cristiano Ronaldo ដែល​ទើប​រក​បាន​គ្រាប់​បាល់​ទី​៥០០ ក្នុង​អាជីព​កាល​ពី​អំឡុង​ខែ​កញ្ញា​នោះ បានប្ដេជ្ញា​ថា​នឹង​រក​ឲ្យ​បាន៥០០គ្រាប់​ទៀត​មុន​ពេល​ព្យួរ​ស្បែក​ជើង​ចាកចេញ​ពី​ពិភព​បាល់ទាត់។

 

ប្រធាន​ក្រុម​ព័រទុយហ្គាល់​ដែល​នឹង​ឈាន​ចូល​វ័យ​៣១ឆ្នាំ​នៅ​ខែ​កុម្ភៈ​ បាន​និយាយ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​នឹង​អាចស៊ុត​បញ្ចូល​ទី​៥០០​គ្រាប់​ទៀត។ នៅ​ពេល​មក​ដល់ Real Madrid ដំបូង​ខ្ញុំ​មិន​ដែល​ស្រមៃ​ថា​ខ្លួនឯង​អាច​បំបែកកំណត់ត្រា Raul និងAlfredo Di Stefan ម្ដង​ណា​ទេ។ វា​គឺ​ជា​រឿង​រីករាយ​ដែល​យើង​អាច​ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ទាំងនោះ”។

 

Ronaldo ចង់​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន១០០០គ្រាប់​សិន​មុន​ចូល​និវត្តន៍

 

កំពូល Super Star មក​ពី​ក្រុម Real Madrid បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Real Madrid និង​ក្របខ័ណ្ឌ La liga បាន​របូត​ពាន Ballon d’Or ទៅ​គូ​ប្រជែង Lionel Messi ក្នុង​ពិធី​ប្រកាស​យប់​មិញ​នេះ។

 

នៅ​ពេល​ដែល​សួរ​ថា​តើ​កីឡាករ​ណា​ខ្លះ​ដែល​ជួយ​រូប​គេ​ឈាន​ដល់​កម្រិត​នេះ អតីត​កីឡាករ Man Utd បាន​និយាយ​ថាជោគជ័យ​របស់​ខ្លួន​៧​រដូវកាល​នៅ Santiago Bernabeu គឺ​បាន​មក​ពី​ការ​សហការ​របស់​មិត្តរួម​ក្រុម​ទាំងអស់ ​ព្រោះពិត​ណាស់​គ្មាន​នរណា​អាច​លេង​បាល់​ទាត់​តែ​ឯង​នោះ​ទេ៕

 

ចុចអាន៖ Ballon d’Or៖ សំឡេង​គាំទ្រ Messi ៤១%, CR7 ២៧%, Neymar ៧%

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail