កូនស្រី​អាយុ ២ ឆ្នាំ​ដាច់​ម្រាមដៃ ព្រោះតែ​ឪពុក​ភ្លេចខ្លួន​មួយ​ភ្លែត​

​ក្មេងស្រី​អាយុ ២ ឆ្នាំ​បានទទួល​រងគ្រោះ​បាត់បង់​ម្រាមដៃ បន្ទាប់ពី​ជួប​គ្រោះ​ឧ​ប​ទេវ​ហេតុ​ជាប់ដៃ​នឹង​ជណ្តើរយន្ត​នៅ​ផ្សារ​ទំនើប​មួយកន្លែង​នៅ​ក្រុង Jian ។​ ដោយសារតែ​ភាព​ធ្វេសប្រហែស​របស់​ឪពុក​នាង​មួយ​ប៉ព្រិចភ្នែក បានធ្វើ​ឲ្យ​កូនស្រី​ទទួលរង​គ្រោះ​អកុសល រអិលដួល​ធ្លាក់ដៃ កៀប​នឹង​ជ​ណើ្ត​រយ​ន្ត វិះ​នឹង​ដាច់​ដៃ​ទាំងស្រុង​ទៅហើយ ។ យ៉ាងណាក្តី នាង​ក៏​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ បន្ទាប់ពី​អាចជួយ​នាង​ដក​ដៃ​ចេញ​បាន ។

ឪពុក​នាង​ដើរតួ​ជា​ជន​ម្នាក់​ដែល​រង​រាល់​ការស្តីបន្ទោស​ទាំងអស់ ដោយសារ​ជាប់​និយាយ​ជាមួយ​មិត្តភក្តិ ភ្លេច​កូនស្រី​ដែល​ទើបនឹង​ចេះ​ដើរទេស​តាស ចំណែកឯ​ម្តាយ​ក្មេងស្រី​នេះ​វិញ​គឺ​កំពុងតែ​អង្គុយចាំ​នៅ​ភោជនីយដ្ឋាន​ដែល​នៅក្បែរនោះ រងចាំ​ស្វាមី​នាំ​កូនស្រី​មក​ញ៉ាំ​បាយ​ជុំគ្នា ។​

ព័ត៌មាន​នេះ​ជា​បទពិសោធ​មួយ​ដល់​ឪពុកម្តាយ​គ្រប់រូប គប្បី​ណា​តែ​មើល​ថែកូន​ឲ្យ​បាន​ល្អិតល្អន់ ស្របពេល​ដែល​នាំ​កូន​ទៅ​ដើរលេង​ទីណា​ក៏ដោយ ព្រោះ​ក្មេង​មិនទាន់​អាច​ថែរក្សា​សុវត្ថិភាព​ខ្លួនឯងបាន​នោះទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀវ​ហៃ​អ៊ី​ស​)

កូនស្រី​អាយុ ២ ឆ្នាំ​ដាច់​ម្រាមដៃ ព្រោះតែ​ឪពុក​ភ្លេចខ្លួន​មួយ​ភ្លែត​