ទើប​រៀបការ​បាន​៤​ថ្ងៃ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់​

ស្ទឹងត្រែង:  គូ​ស្វាមីភរិយា​២​នាក់ ដែល​ទើបតែ​រៀបការ​បាន​៤​ថ្ងៃ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើកម៉ូតូទៅបុក​គោយន្ត​ពីក្រោយ ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ទាំង​២​នាក់ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៦​នេះ  ស្ថិតនៅត្រង់​ផ្លូវបំបែក​ចេញពី​អូរ​ពងមាន់ ទៅ​ទី​រួមខេត្ត​មណ្ឌល​គី​រី ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។​

 ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ក្រោយពី​រៀបការ​ហើយ បាន​៤​ថ្ងៃ ក៏​ចេញទៅ​ប្រកបរបរ​រកស៊ី​ជា​អ្នកទិញ​ដំឡូង​មី លុះដល់​ពេល​ឈប់ ក្រោយពេល​ទិញ​រួច ក៏ត្រឡប់មកផ្ទះ​វិញ ។ ប៉ុន្តែ​ពេល​ជិះ​មកដល់​ចំណុច កើតហេតុ ត្រង់​ផ្លូវបំបែក​ក៏មានគោយន្ត​២​គ្រឿង ដឹកឈើ​បាន​ឈប់​សាងឈើ​ឲ្យ​គ្នា ដោយ​ពុំមាន​ដាក់​សញ្ញាសំគាល់​អ្វី​នោះទេ ធ្វើ​ឲ្យ​ជនរងគ្រោះ​ជា​ប្តី បាន​បើក​ម៉ូតូ​មកដល់​ក៏​បុក​ពីក្រោយពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ ភ្លាមៗ​តែម្តង​។

ជនរងគ្រោះ​ដែល​ស្លាប់​ទាំងពីរ​នេះ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកជួយ អន្តរាគមន៍ និង​ប្រគល់​សព​ជនរងគ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​កម្លាំងសមត្ថកិច្ច បាន​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ចាត់ការតាមច្បាប់​នាពេល​ក្រោយ​៕

ទើប​រៀបការ​បាន​៤​ថ្ងៃ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់​

ទើប​រៀបការ​បាន​៤​ថ្ងៃ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់​