បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

ភ្នំពេញ: យុវជន​ម្នាក់​ស្រវឹង បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ជួល​រងរបួស​ធ្ងន់ កាលពី​វេលាម៉ោង​ប្រមាណ ជាង​១០​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ខាងកើត​សាលាស្រុក​ភ្នំព្រឹក ចម្ងាយ​១៥0​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។​

​ជនរងគ្រោះ​មានឈ្មោះ​ដាំ ដឿ​ន ភេទ​ប្រុស អាយុ​២0​ឆ្នាំ​រស់នៅ​ភូមិ ថ្នល​បត់​ឃុំ អូរ​រំដួលស្រុក​ភ្នំព្រឹក​។ មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ល្បឿន​លឿន ក្នុងស្ថានភាព​ស្រវឹង លុះមកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ដួល​ម៉ូតូ​​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅក្នុង​ស្រុកភ្នំព្រឹក​។ ចំណែក​ម៉ូតូ​ត្រូវបាន សមត្ថកិច្ច​យកទៅ​រក្សាទុក រង់ចាំ​ប្រគល់​​ឲ្យ​ម្ចាស់​ដើម​វិញ​៕​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់