ក្រសួង​ការងារ​៖ គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង បុក​គ្នា ស្លាប់ ៤ នាក់ និង​របួស​ប្រមាណ ៧០ នាក់​

ភ្នំពេញ: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា នៅក្នុង​ឧ​បទ្ទ​វ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បាន​បុក​គ្នា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤១ ត្រង់ចំណុច​ព្រំប្រទល់​ស្រុក​គង​ពិសី និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាល​កម្មការិនី​ចំនួន ៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និងរ​ងរ​បួ​ធ្ងន់​ស្រាល ប្រមាណ​ជា ៧០​នាក់​។​ រហូតដល់ម៉ោង ១០ និង ៣០ នាទី លោកហេងសួរ អ្នកនាំពាក្យក្រសួងការងារ បានប្រកាសថា អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់នោះ កើនដល់ ៤ នាក់ហើយ។​

ក្នុងសេចក្តីប្រកាស នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួម​រំលែក​​ទុក្ខ និង​មាន​ក្តីរន្ធត់ និង​ក្រៀមក្រំ​យ៉ាង​ក្រៃលែង នៅពេល​ទទួលដំណឹង​ថា មាន​ឧប​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ចំណុច​យាយ​ក្រមួន ឃុំ​រកា​កោះ ស្រុក​គងពិសី ( ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ) ស្ថិត​តាមផ្លូវ​លេខ​៤១ ដែល​បណ្តាលអោយ​កម្មក​រ ៣ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​របួសធ្ងន់​ស្រាល ៧០ នាក់​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បញ្ជូន​គណៈប្រតិភូ ចុះទៅ​សួរសុខទុក្ខ ព្រមទាំង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ កម្មក​រិ​នី និង​ក្រុមគ្រួសារ ទៅតាម​គោល​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​

​សូមបញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កឡើង​ដោយ​រថយន្ត​កូរ៉េ ១ តោន​កន្លះ ដឹក​កម្មកពីរ​គ្រឿង​បាន​រេ​ចង្កូត​បុក​គ្នា បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ក្រឡាប់ ដាច់​ក្បាល​។

​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​កម្មករ កម្មការិនី ៣​នាក់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។ ដោយឡែកចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងពីរ បាន​រត់​គេចខ្លួនបាត់ ក្រោយ​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕​