ក្រុមហ៊ុន Rolls-Royce Motor Cars អបអរ​កំណត់ត្រា​លក់បាន​ច្រើន​បំផុត​លំដាប់​ទី​ពីរ ក្នុង​ប្រវត្តិសាស្ត្រ ១១២ ឆ្នាំ​របស់​ក្រុមហ៊ុន​

ភ្នំពេញ: ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បានប្រកាសថា ឆ្នាំ​២០១៥ ការលក់​រថយន្ត​រប​ស់​ក្រុមហ៊ុន គឺ​បាន​ចំនួន​ច្រើន​បំផុត​លំដាប់​ទី​ពីរ ក្នុង​ប្រវត្តិសាស្ត្រ ១១២ ឆ្នាំ របស់​ក្រុមហ៊ុន​។ ក្នុងនោះ រថយន្ត​ផលិត​ដោយ​ដៃ សរុប​ចំនួន ៣.៧៨៥ គ្រឿង ត្រូវបាន​ប្រគល់ជូន​អតិថិជន​នៅ​ទូទាំង​ពិភពលោក កាលពី​ឆ្នាំមុន ។​

​លោក Torsten Müller-Ötvös អគ្គនាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន បាន​ថ្លែងថា “​ការ​លក់បាន​ចំនួន​ខ្ពស់​លំដាប់​ទី​ពីរ ក្នុង​កាលៈទេសៈ ដែល​ពិភពលោក​មាន​ភាពមិន​ប្រាកដប្រជា គឺជា​លទ្ធផល​ដ៏​ត្រចះត្រចង់​។ នេះ​បង្ហាញ​ឲ្យ​ឃើញថា យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​កំណើន ដែលមាន​តុល្យភាព និរន្តរភាព និង​មាន​ភាព​ចំណេញ​កំពុងតែ​ផ្ដល់​ផល ហើយ​យើង​បាន​ពង្រឹង​តំណែង​របស់​យើង​ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​វត្ថុ​ប្រណីត​ឈានមុខ​គេ​នៅលើ​ពិភពលោក ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការលក់​នៅ​ឆ្នាំ ២០១៦ នឹង​នៅតែ​ខ្លាំង​”​។​