ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយ​ម៉ា​ទឹកកក​១២,១២​ក្រាម និង​យ៉ាម៉ា ២៧​គ្រាប់​

បាត់ដំបង: កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយរងការិយាល័យ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២នាក់​។​

​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀលថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦  នៅ​ភូមិ​.​ឃុំ​សំរោង ស្រុក​ឯក​ភ្នំ ។​

​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយរង​ការិយាល័យ នគរបាល​ប្រឆាំង​បទល្មើសគ្រឿងញៀន បាន​ឲ្យ​ដឹងថា ដោយ​អនុវត្ត តាម​ប្រសាសន៍​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត លើ​ការងារ​ជំនាញ​ប្រឆាំង​បទល្មើសគ្រឿងញៀន ដើម្បី​ចូលរួម​ក្នុងការ​អនុវត្តន៍​គោល នយោបាយ ភូមិ​-​ឃុំ​មានសុវត្ថិភាព កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណីចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១.​ឈ្មោះ ឈុន សា​គីភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​។​២.​ឈ្មោះ អ៊ី រី​ដា​វ៉ាន់ ភេទ​ប្រុស អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ។

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ម៉ា​ទឹកកក​ចំនួន ១២,១២​ក្រាម យ៉ាម៉ា២៧​គ្រាប់ ជញ្ជីង​១​និង​សំភារ​:​ជក់​មួយចំនួន ។​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថ​តាងត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោស​តាមច្បាប់ ៕​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយ​ម៉ា​ទឹកកក​១២,១២​ក្រាម និង​យ៉ាម៉ា ២៧​គ្រាប់​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយ​ម៉ា​ទឹកកក​១២,១២​ក្រាម និង​យ៉ាម៉ា ២៧​គ្រាប់​