សម្តេច​ក្រឡាហោម ស ខេង បើក​កិច្ចប្រជុំ​លើ​របៀប​វរៈ​៥​សំខាន់ៗ​

​រាជធានី​ភ្នំពេញ៖​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ បាន​បើក​កិច្ចប្រជុំ គណៈកម្មាធិការ​នេះ​លើក​ទី​១១ ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចការ​អនុវត្ត​ការធ្វើកំណែទម្រង់​វិមជ្ឈការ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កម្ពុជា​។

​    ​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​របៀបវារៈ​មួយចំនួន​៥​សំខាន់ៗ​ដូចជា​៖ ១.​ការអនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១០​របស់ គ​.​ជ​.​អ​.​ប ២.​សេចក្តីរាយការណ៍​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០១៥ ៣.​ការពិភាក្សា​អំពី​កិច្ចដំណើរការ​ផ្ទេរ​មុខងារ​និង​ធនធាន​ពី​ក្រសួង ស្ថាប័ន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ៤.​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាង​លក្ខន្តិកៈ​ដោយឡែក​សម្រាប់ បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ៥.​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ ២០១៦ របស់ គ​.​ជ​.​អ​.​ប រួមទាំង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​៕

សម្តេច​ក្រឡាហោម ស ខេង បើក​កិច្ចប្រជុំ​លើ​របៀប​វរៈ​៥​សំខាន់ៗ​
សម្តេច​ក្រឡាហោម ស ខេង បើក​កិច្ចប្រជុំ​លើ​របៀប​វរៈ​៥​សំខាន់ៗ​