ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​ រួមទាំងទ្រព្យសម្បត្តិ​ទាំងស្រុង

ខេត្តកោះកុង​៖​ផ្ទះ​១​ខ្នង​រួមទាំង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវបាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ភូមិ​ដី​ទំនាប​ឃុំ​ត្រពាំង​រ៉ូង ស្រុក​កោះកុង​ខេត្តកោះកុង​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ូ សុ​វ៉ាន់​រ៉េត ជា​មន្ត្រីនគរបាល​ប្រចាំ​ស្រុក​កោះកុង តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករបួស ឬ​ស្លាប់​នោះទេ​។ បើតាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​និង​ការដឹង ពី​ម្ចាស់ផ្ទះ មូលហេតុ​បណ្តាល មកពី​ផ្ទុះ​សេ​ខ្សែភ្លើង​៕

ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​ រួមទាំងទ្រព្យសម្បត្តិ​ទាំងស្រុង