មន្រ្តីជាន់ខ្ពស់-បុគ្គលិក កាសែតកម្ពុជា នឹងពិភាក្សាពីទិដ្ឋភាព រឿងរ៉ាវក្រោយរំដោះ ៧មករា ថ្ងៃ២៥មករា

ភ្នំពេញ៖ លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា នឹងមានការជួបប្រជុំគ្នារវាង អតីតនិពន្ធនាយកកាសែត និពន្ធនាយករង អ្នកកាសែត និង បុគ្គលិកកាសែតកម្ពុជានៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៦ ដើម្បីលើកយកទិដ្ឋភាព និងរឿងរ៉ាវនាឆ្នាំដំបូងៗក្រោយថ្ងៃរំដោះ ៧ មករា និង ៣៧ ឆ្នាំនៃកម្ពុជាបច្ចប្បន្ន ។

លោក កឹម គុណវឌ្ឍបានសរសេរអះអាងថា " ថ្ងៃទី ២៥ មករា ខាងមុខ នឹងមានការជួបជុំមួយរបស់ អតីតនិពន្ធនាយកកាសែត និពន្ធនាយករង អ្នកកាសែត និងបុគ្គលិកកាសែតកម្ពុជា ដែលជាកាសែតតែមួយគត់ បានចេញផ្សាយមុនគេបង្អស់ នៅក្នុងរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា នៅឆ្នាំ ១៩៧៩ ។ ទិដ្ឋភាពនិងរឿងរ៉ាវនា ឆ្នាំដំបូងៗក្រោយថ្ងៃរំដោះ ៧ មករា និង ៣៧ ឆ្នាំនៃកម្ពុជាបច្ចុប្បន្ន និងត្រូវបានលើកពិភាក្សា និង សន្ទនាក្នុងការជួបជុំនេះ "។

លោកបានសរសេរបន្ថែមថា លោក រស់ ថាន់សន និង អ្នកស្រី ជា ស៊ុនដាណែត គឺជាគណៈកម្មាការរៀបចំនៃកិច្ចជំនួបដ៏សំខាន់នេះ ជាពិសេសជាងនេះទៀត អ្នកព័ត៌មានជំនាន់ថ្មី និងជំនាន់បន្តវេន ពិតជាបានជួបជាមួយ លោក លោកស្រី ដែលប្រកបវិជ្ជាជីវ:កាសែតក្នុង៣ ទសវត្ស ដែលលោកអ្នកនឹង បានដឹងរឿងដែលមិនធ្លាប់ បានដឹងជាច្រើន៕

មន្រ្តីជាន់ខ្ពស់-បុគ្គលិក កាសែតកម្ពុជា នឹងពិភាក្សាពីទិដ្ឋភាព រឿងរ៉ាវក្រោយរំដោះ ៧មករា ថ្ងៃ២៥មករា