ប្រធានការិល័យអប់រំ ស្រុកគីរីសាគរ បកស្រាយរឿង លោកគ្រូ វ៉ៃសិស្សម្នាក់ ឲ្យរបួស

កោះកុង៖ លោក ទន់ សេដ្ឋា ប្រធានការិយាល័យអប់រំគីរីសាគរ បានបកស្រាយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះថា ចំពោះបញ្ហាដែលមាន មន្ត្រីរបស់គាត់បានវ៉ៃសិស្ស ឲ្យមានស្នាមរបួសជើង ពិតជាមានមែន ប៉ុន្តែមិនមែនជារឿងគំនុំនោះទេ នេះជាបញ្ហាសិស្សម្នាក់ធ្លាប់រៀនពូកែ ដល់លោកគ្រូប្រចាំថ្នាក់ ស្រលាញ់សិស្សសរសេរពាក្យមួយមិនត្រូវ គាត់ខឹងគាត់ក៏វ៉ៃជើងបន្តិច ទៅតែគាត់មិននឹកស្មានស្នាមនោះទេ។

លោក ទន់ សេដ្ឋា បានបញ្ជាក់ថា លោកគ្រូវ៉ៃសិស្សខ្លួនឯង ឲ្យមានរបួសនោះឈ្មោះ ណាន់ វ៉ាន់ណេត ជាគ្រូបង្រៀនសាលាបឋមសិក្សាឃុំកោះស្តេច ស្រុកគីរីសាគរខេត្តកោះកុង ឯ សិស្សរងរបួស ឈ្មោះ គង់ សុថាធិប អាយុ៩ឆ្នាំ រៀនថ្នាក់ទី៤ ករណីនេះ កើតហេតុថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលាបឋមសិក្សាឃុំកោះស្តេច។

លោកបានបញ្ជាក់ទៀតថា ចំពោះបញ្ហាខាងលើលោកកោះហៅ លោក ណាន់ វ៉ាន់ណេត និងអាណាព្យាបាលសិស្ស មកជួបគ្នានៅសាលាឃុំ ដើម្បីធ្វើការដោះស្រាយពីបញ្ហានេះហើយ ភាគីខាងអាណាព្យាបាលសិស្ស បានទទួលយកការសុំទោសពីលោកគ្រូ ណាក់ វ៉ាន់ណេតដែលបានជ្រុលដៃបន្តិចទៅលើកូនគាត់។ ហើយបានសំណូមពរ សូមឲ្យលោកដូរគ្រូចេញ ពីថ្នាក់កូនគាត់ លោកឯកភាពទៅតាមសំណូមពររបស់អាណាព្យាបាលសិស្សហើយ ធ្វើកិច្ចសន្យាថែមទៀតផង។

លោកបានបញ្ជាក់មន្ថែមថា នៅម៉ោង២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោក និងអញ្ជើញលោក ណាត់ វ៉ាន់ណេត មកការិយាល័យ ដើម្បីធ្វើការថែនាំ មិនឲ្យប្រើអំពើហិង្សា ទៅសិស្សទៀតឡើយ ត្រូវអនុវត្តន៏ទៅតាមតួនាទីជាកល្ខណៈគ្រូបង្រៀន៕

ប្រធានការិល័យអប់រំ ស្រុកគីរីសាគរ បកស្រាយរឿង លោកគ្រូ វ៉ៃសិស្សម្នាក់ ឲ្យរបួស