កម្មកររោងចក្រ Agile Sweater ជាង ៨០០នាក់ ទាមទារឲ្យតុលាការ ដោះលែង​មន្រ្តីសហជីព ៥រូប

ភ្នំពេញ៖ ប្រធានសហភាព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានថ្លែងថា នៅម៉ោងប្រមាណជា ១០ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ ក្រុមកម្មករជាង ៨០០នាក់ នៅរោងចក្រAgile Sweater បាននឹងកំពុងនៅមុខតុលាការ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងឲ្យដោះលែង មន្រ្តីសហជីព ៥រូប ដែលត្រូវបានចាប់ឃុំខ្លួននៅតុលាការ ក្រោយពីផ្ទុះកូដកម្មហើយបាន ប៉ះទង្គិចជាមួយអាជ្ញាធរ និងខាងថៅកែ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ មករាម្សិលមិញនេះ ក្រុមកម្មករជាង២០០នាក់ មកពីរោងចក្រនេះ បាននាំគ្នាសុំកិច្ចអន្តរាគមន៍ពីសម្តេច ហេង សំរិន ដើម្បីឲ្យជួយដោះស្រាយ ដល់ពួកគេក្រោយពីផ្ទុះកូដកម្ម អស់រយៈពេលជាច្រើន៕