អគ្គិភ័យ ឆេះបំផ្លាញផ្ទះ មួយខ្នងខ្ទេច ទាំងស្រុង

 កោះកុង: លោកអធិការស្រុកកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ១រំលងអធ្រាតថ្ងៃទី១២ ខែមករាឆ្នាំ២០១៦ មានអគ្គីភ័យមួយបានឆេះបំផ្លាញប្រជាពលរដ្ឋ អស់ផ្ទះ១ខ្នងខ្ទេច ទាំងស្រុងតែមិនបណ្តាល ឲ្យមានអ្នករងរបួស ឡើយ តែទ្រព្យសម្បត្តិត្រូវឆេះអស់ ។

លោកអធិការបានបន្តថា ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅភូមិដីទំនាបឃុំត្រពាំងរ៉ូង ស្រុកកោះកុងខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ូ សុវ៉ាន់រ៉េត ជាមន្រ្តីនគរបាល ប្រចាំស្រុកកោះកុង។ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចនិងការដឹង ពីម្ចាស់ផ្ទះ មូលហេតុបណ្តាល មកពីផ្ទុះសេខ្សែភ្លើង៕

អគ្គិភ័យ ឆេះបំផ្លាញផ្ទះ មួយខ្នងខ្ទេច ទាំងស្រុង

អគ្គិភ័យ ឆេះបំផ្លាញផ្ទះ មួយខ្នងខ្ទេច ទាំងស្រុង