ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទួលជួបឯកអគ្គរដ្ឋ ទូតអាមេរិកថ្មី ប្រចាំកម្ពុជា

ភ្នំពេញ ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ បានអនុញ្ញាតិឲ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូកអាមេរិកថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានលើកឡើងអំពីំ ការដឹកនាំ និងការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ថាមានដំណើរការយ៉ាងល្អប្រសើរ ទោះបីជាមានចំណុចខ្លះមិន ស្របគ្នាពីគណបក្ស ប្រឆាំងក៏ដោយ ក៏កម្ពុជាបានបំពេញកាតាព្វកិច្ចស្របតាមឆន្ទៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមបំណង ប្រាថ្នារបស់ប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ឧបនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរ អំពីតួនាទី និងភារកិច្ចរបស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺក្រសួងត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើអធិការកិច្ច លើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការណ៍ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា៕

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទួលជួបឯកអគ្គរដ្ឋ ទូតអាមេរិកថ្មី ប្រចាំកម្ពុជា

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទួលជួបឯកអគ្គរដ្ឋ ទូតអាមេរិកថ្មី ប្រចាំកម្ពុជា