បុគ្គលិកជាង ២០០នាក់ នៃសណ្ឋាគារ វ៉ិចតូរីយ៉ាអង្គរ និងក្រុមហ៊ុនស្នាមញញឹម អង្គរផ្អាកកូដកម្ម ជាបណ្តោះអាសន្ន

ភ្នំពេញ៖ បុគ្គលិកសណ្ឋាគារ វ៉ិចតូរីយ៉ាអង្គរ (Victoria Angkor Resort & Spa) និងក្រុមហ៊ុនស្នាមញញឹមអង្គរ (Smile of Angkor) នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានផ្អាកធ្វើកូដកម្ម ជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការចេញ ដីការឲ្យផ្អាកកូដកម្ម។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព កម្មករ និយោជិត វិស័យទេសចរណ៍ និសេវាកម្មកម្ពុជាបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា បុគ្គលិកទាំងពីរក្រុមហ៊ុននេះ បាននាំគ្នាតវ៉ាជាថ្មីនៅមុខតុលាការ កាលពីថ្ងៃទី១១ មករា ដើម្បីឲ្យតុលាការ លុបចោលដីការក្សាការពារចេញពី សណ្ឋាគារ វ៉ិចតូរីយ៉ា អង្គរនិង ក្រុមហ៊ុនស្នាមញញឹម អង្គរ។
លោកបន្តថា តុលាការបានចេញដីកាបង្គាប់ មិនឲ្យបុគ្គលិកទាំងអស់នេះធ្វើកូដកម្ម ដែលជានេះការបំបិទសិទ្ធិសេរីភាព និងការបញ្ចេញមតិ និងរំលោភទៅលើច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិ។

លោកថា មូលហេតុដែលនាំឲ្យមានកូដកម្មកើតឡើង ដោយសារថៅកែបណ្តេញបុគ្គលិក ៣២នាក់ ដោយសារពួកគេជាមន្រ្តីសហជីព។

សូមបញ្ជាក់ថា បុគ្គលិក២៤០នាក់នេះ បានធ្វើកូដកម្មតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីថៅកែបញ្ឈប់បុគ្គលិក ៣២នាក់ ៕