ឃាត់ខ្លួនជនជាតិ វៀតណាម ២៥នាក់ គ្មានលិខតស្នាម ធ្វើការខុសច្បាប់ រស់នៅកម្ពុជា

ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២៥នាក់ ក្នុងនោះមានស្រ្តី ៦នាក់ ពីបទលួចឆ្លងដែន មកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅកម្ពុជា ក្នុងចំណុចផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍  បន្ទាប់ពីទទួលបានការឯកភាពពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ជនជាតិវៀតណាម ២៥នាក់ ដែលត្រូវឃាត់ខ្លួននេះ ពួកគេបានលួចឆ្លងដែន ចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន៕