រថយន្ត​ដឹក​កម្មករ​បុក​គ្នា​៖ ស្លាប់​៤​នាក់ របួស​ជាង​៣០​នាក់

រូបផ្តល់​សិទ្ធិដោយសារព័ត៌មាន Fresh News​កំពង់ស្ពឺ​៖​យ៉ាងហោចណាស់​កម្មការិនី​ចំនួន​៤​នាក់​បាន​ស្លាប់ និង​កម្មករ​ជាង​៣០​នាក់​បាន​រងរបួស ក្រោយ​រថយន្ត​ដឹក​កម្មករ​ចំនួន​២​គ្រឿង បាន​បុក​គ្នា នៅ​ព្រឹក​ថ្ងៃទី​១២​ខែមករា​នេះ​។  នេះ​បើតាម លោក មៀ​ច សាមឿន ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​។

​លោក មៀ​ច សាមឿន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ខ្សែ​ទូរ​សព្ទ​ថា​៖ «​កម្មករ​ដែល​ជិះ​លើ​រថយន្ត​ទាំង​២​មាន​ប្រមាណ​៦០​នាក់ ហើយ​រហូត​មកទល់ពេលនេះ​មាន​អ្នកស្លាប់​៤​នាក់ និង​អ្នករបួស​ជាង​៣០​នាក់ ពួកគាត់​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​ពេទ្យ និង​មន្ទីរពេទ្យ នៅ​ជិត​កន្លែងកើតហេតុ​»​។

​តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​មិនទាន់​អាច​កំណត់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ គ្រាន់តែ​ដឹងថា​ជនរងគ្រោះ​ដែល​ជិះ​លើ​រថយន្ត​ទាំងពីរ គឺ​រស់នៅក្នុង​ស្រុក​គង​ពិសី និង​ស្រុក​បរសេដ្ឋ ហើយ​ធ្វើការ​នៅ​រោងចក្រ​នៅក្នុង​ខេត្តកណ្តាល​។ អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ខណៈ​អាជ្ញាធរ​កំពុងធ្វើការ​សាកសួ​រ​អ្នកបើក​បរទាំង​២​នាក់​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​រូបនេះ​។

​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ជ័យ​ត្រកួន ឃុំ​រកា​កោះ ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ឧបទ្ទវ​ហេតុនេះ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ និង​សាច់ញាតិ​ជនរងគ្រោះ​ផងដែរ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​