Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ

Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ

ក្រុមហ៊ុន Huawei បានចេញជាផ្លូវការនូវថេប្លេតដ៏ទំនើប និងថ្មីស្រឡាងរបស់ខ្លួននៅក្នុងពិព៌ណ CES កាលពីពេលថ្មីៗកន្លងទៅនេះ ដែលថេប្លេត ដ៏ទំនើបនោះមានឈ្មោះថា Huawei MediaPad M2 10.0 ដែលវាត្រូវបានរចនាឡើងយ៉ាងសាមញ្ញ ជាមួយនឹងអេក្រង់ដ៏ធំទំហំ 10.1 អ៊ីង ជាប្រភេទ IPS LCD capacitive ដែលមានកម្រិតភាពច្បាស់ 1200 x 1920 ភិចសែល អាចបង្ហាញរូបភាពបានយ៉ាងច្បាស់ម៉ត់ល្អ រស់រវើក និងពេញភ្នែក ។ ថេប្លេតនេះនាំមកនូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash មួយគ្រាប់ ដែលអាចថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល ។ MediaPad M2 មាន 2ម៉ូដែលគឺ Standard និង Premium, Standard ម៉ូដែល មានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ និងរ៉េមទំហំ 2 ជីកាបៃ ហើយ Premium ម៉ូដែល មានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64 ជីកាបៃ និងរ៉េមទំហំ 3 ជីកាបៃ ដែលម៉ូដែលទាំង2នេះ ប្រើបន្ទះឈីប Mali-T628 MP4 និងដើរដោតស៊ីភីយូ Quad-core 2.0 GHz Cortex A53 + quad-core 1.5 GHz Cortex-A53 ដែលធ្វើអោយការដោនឡូតហ្គេម កម្មវិធីផ្សេងៗ បានយ៉ាងលឿន រហ័សទាន់ចិត្ត ថែមទាំងអាចលេងហ្គេមក្រាភិចធំៗ ហ្គេមអនឡាញ និងបើកកម្មវិធីនានា បានយ៉ាងរលូនផងដែរ ។ ថេប្លេតនេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop) ហើយមាន 2ព៌ណយ៉ាងស្រស់ស្អាតគឺ ព៌ណមាស និងព៌ណប្រាក់ ។

Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 10.1 inches
  • បន្ទះឈីប : Hisilicon Kirin 930
  • CPU : Quad-core 2.0 GHz Cortex A53 + quad-core 1.5 GHz Cortex-A53
  • RAM : 2 GB, 3 GB
  • Memory ខាងក្នុង : 16 GB, 64 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Li-Po 6660 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Moonlight Silver, Luxurious Gold

Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ

Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Huawei MediaPad M2 10.0 ថេប្លេតដែលពេញដោយសមត្ថភាពដ៏អស្ចារ្យ

ចុះថ្ងៃទី12 ខែមករា ឆ្នាំ 2016 ម៉ោង 10:55 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ