កម្មករ​៧​នាក់​ស្លាប់​និង​ជិត​៤០​នាក់​របួស​ក្នុង​ហេតុការណ៍​ក្រឡាប់​ឡាន​នៅ​ខេត្ត​កំពង់ស្ពឺ

នៅ​ព្រឹក​ថ្ងៃ​ទី​១២ មករា នេះ មាន​កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ចំនួន​៧​នាក់ ស្លាប់​បាត់បង់​ជីវិត និង​ជិត​៤០​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​ពួកគាត់​ទៅ​ធ្វើ​ការ។

ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ព្យាយាម​បើក​ជែង​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្រប​គ្នា លើ​ផ្លូវ​ជាតិ​លេខ​៤១ ចុះ​ពី​ផ្លូវ​ជាតិ​លេខ​៤ ប្រមាណ​១០​គីឡូ​ម៉ែត្រ។

លោក សៀង សម្បត្តិ បន្ត​ថា ក្នុង​ហេតុការណ៍​នោះ​មាន​កម្មករ​៣​នាក់ ស្លាប់​នៅ​នឹង​កន្លែង ហើយ​៤​នាក់ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ។ ចំណែក​អ្នក​របួស​ផ្សេង​ទៀត​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

កម្មករ​ដំណើរ​តាម​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ ជា​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ ណាវខប (Nowcorp)

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។