​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​


​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

មាន​បន្ទប់​​ក្រោម​ដី​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ឡុងដ៍ ​ដែល​បាន​សាងសង់​ដោយ​ដៃ​សុទ្ធសាធ ​ដើម្បី​ការពារ​ប្រជាជន​​រាប់ពាន់​នាក់​ពី​​ការ​វាយ​ឆ្មក់​ទម្លាក់​គ្រាប់ ​ដោយ​កងកម្លាំង​ណាស៊ី អាល្លឺម៉ង់ ​អំឡុង​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​ពីរ។

 

​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

​​

បន្ទប់​​សម្ងាត់​នេះ​​ស្ថិត​នៅ​ក្រោម​ឧទ្យាន Clapham Common ​ភាគ​ខាង​ត្បូង​ទីក្រុង​ឡុងដ៍ ដែល​មាន​​​​អ្នក​ដើរ​ពីលើ​ជា​រៀង​រាល់​ថ្ងៃ។ ​​​បន្ទប់​នេះ​មាន​​ជម្រៅ​ ៣០ម៉ែត្រ​ពី​ផ្ទៃ​ដី ​ ​មាន​រូង​តូច​ៗ​ប្រមាណ ១៣០០​បន្ទប់ ​និង​មាន​គ្រែ​ដេក ៣ជាន់ ដែល​អាច​ផ្ទុក​មនុស្ស​បាន ៨ ០០០នាក់ ហើយ​បច្ចុប្បន្ន​ជា​កន្លែង​​តាំង​បង្ហាញ​​ពិសេស​សម្រាប់​សាធារណជន​។

​​

ភូមិ​​ក្រោម​ដី​នេះ​​ ចាប់ផ្ដើម​​ធ្វើ​នៅ​​ឆ្នាំ ១៩៤០ និង​ប្រើ​ពេល​ ៨ខែ ​តែ​បាន​សម្លាប់​កម្មករ​អស់ ១១នាក់ ។ ​បើក​ដំណើរ​ការ​​បាន​ប៉ុន្មាន​​​ខែ​ ​​ត្រូវ​គេ​បិទ​រហូត ដល់​ឆ្នាំ១៩៤៤ ដោយ​សារ​មាន​​ការ​​​បាញ់​គ្រាប់​រ៉ុកកែត​​​ V1 និង V2 ប្រមាណ ១០០ ទៅ ១៥០គ្រាប់​ក្នុង​មួយ​ថ្ងៃ​ៗ​ ក្បែរ​តំបន់​នោះ រហូត​ចប់​សង្គ្រាម​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២ ៧០០នាក់ និង​របួស​ជាង​ ៦០០០នាក់។

 

បន្ទប់​សម្ងាត់​ខាងលើ​ ​ត្រូវ​បាន​បែង​ចែក​​ជា ១៦​កន្លែង​ដាច់​ដោយ​ឡែក​ពី​គ្នា និង​មាន​បន្ទប់​ពេទ្យ​ ២បន្ទប់​ ជាមួយ​គ្រូពេទ្យ​ចាំ​មើល​ថែ​អ្នក​​របួស​។ ​​ផ្ទះ​ប្រជាជន​​​ដែល​រង​ការ​បំផ្លាញ​ ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​​យក​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​​បន្ទប់​ក្រោម​ដី​បាន។

បើ​និយាយ​ពី​​​​អនាម័យ​វិញ គឺ​មិន​សូវ​​​​​ល្អ​ណាស់​ណា​ទេ​ ​​តែ​ក៏​មាន​បង្គន់ ៨បន្ទប់ កន្លែង​បោក​គក់​ជាច្រើន ដែលគេ​សម្អាត ​មួយ​ដង​ក្នុង​មួយ​សប្ដាហ៍។

ក្រោយ​ចប់​សង្គ្រាម ​​បន្ទប់​នេះ​ត្រូវ​បើក​ដំណើរ​ការ​ម្ដងទៀត ​នៅ​ឆ្នាំ ១៩៤៨ ​ដើម្បី​ទទួល​ជន​ភៀសខ្លួន​មក​ពី​កោះ Caribbean ​និង ៣ឆ្នាំ​បន្ទាប់​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​​អ្នក​ទស្សនា​ពិធីបុណ្យ Festival of Britan។ ​ពេល​នេះ​ភ្នាក់ងារ Transport for London និង​សារមន្ទីរ London Transport ​បាន​រៀប​ចំ​​​ពិធីពិពណ៌ ​​បម្រើ​ដល់​សាធារណជន​ឲ្យ​​​បាន​ទស្សនា៕

 

​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

 

​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

 

​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

 

​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

 

​ទស្សនា​បន្ទប់​ក្រោម​ដី​ការពារ​​​ប្រជាជន​អង់គ្លេស​​ ​ពី​ការ​ទម្លាក់​គ្រាប់​របស់​ណាស៊ី អាល្លឺម៉ង់​

 

 

ចុចអាន៖ សេដ្ឋី​អារ៉ាប់​លាង​ឡាន​តម្លៃ​ជាង១​លាន​ដុល្លារ​តាម​ផ្លូវ​នៅ​អង់គ្លេស

ចុចអាន៖ ឡាន​​ល្បឿន​​​លឿន​ជាង​គេ​ក្នុង​លោក​១៦០០​គ.ម/ម៉ ​នឹង​បង្ហាញ​ខ្លួន​​ក្នុង​ប្រទេស​អង់គ្លេស​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail