មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ

រាប់​ចាប់​ពី​ទី​ក្រុង ញ៉ូវយក ទីក្រុង តូក្យូ ទី​ក្រុង​ ម៉ាឌ្រីដ ក្រុង​មូស្គូ មនុស្ស​​ជា​ច្រើន​ពាន់​នាក់​​បាន​​ចូល​រួមយុទ្ធនាការ​ប្រចាំ​ឆ្នាំ​មួយ​ឈ្មោះ​ថា No Pants Subway Ride គឺ​ការ​ជិះរថភ្លើង​ក្រោម​ដី ដោយ​មិន​ស្លៀក​ខោ។

មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
 
ឆ្នាំ​នេះ​ជា​លើក​ទី​១៥​ហើយ ដែល​យុទ្ធនាការ​ជិះរថភ្លើង​ មិន​ស្លៀក​ខោ ​​​តាម​​បណ្ដា​ទី​ក្រុង​នៃ​ប្រទេស​មួយ​ចំនួន​ខាង​លើ​នោះ​ បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង​ក្នុង​ទី​ក្រុង​ញ៉ូវយក​ សហរដ្ឋអាមេរិក។

យុទ្ធនាការ​​ខាង​​លើ​​បាន​រៀប​ចំ​ឡើង​ដោយក្រុម​​សម្ដែង​សិល្បៈ​​កំប្លែង Improv Everywhere ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក។ សម្រាប់​​​អ្នក​ស្ម័គ្រចិត្ត​​ចូល​រួម​ក្នុង​កម្មវិធី​ គឺ​តម្រូវ​​ឲ្យ​ស្លៀក​ពាក់​អាវ​​តាម​ធម្មតា​ ប៉ុន្តែ​មិន​តម្រូវ​​​ឲ្យ​ស្លៀក​ខោ​ក្រៅ ពោល​គឺ​ស្លៀក​តែ​ខោ​ក្នុង​ប៉ុណ្ណោះ។

មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
 
យោង​តាម​វិបសាយ​ ​​ Improv Everywhere សម្រាប់​ឆ្នាំ​នេះ​ គឺ​មាន​អ្នក​​ចូល​រួម​ពី​ប្រជាជន​មក​ពី​ ជាង​៦០​ទី​​ក្រុង​នៃ​បណ្ដា​ប្រទេស​ចំនួន​ ២៥ ប្រទេស៕

មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ
 
ចុចអាន៖ នៅ​រុស្សី​​ ចត​ឡាន​អត់​សណ្ដាប់​ធ្នាប់​លទ្ធផល​គឺ​បែប​នេះ

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ huffingtonpost​​​​​