Angelababy ប្រឹង​​ធ្វើ​ការ​ទាំង​ញញឹម​ទោះ​ខ្លួន​កំពុង​​មាន​ជំងឺ​ធ្ងន់ធ្ងរ

Angelababy ប្រឹង​​ធ្វើ​ការ​ទាំង​ញញឹម​ទោះ​ខ្លួន​កំពុង​​មាន​ជំងឺ​ធ្ងន់ធ្ងរ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​ម៉ូដែល​ហុងកុង Angelababy និង​តារា​ចម្រៀង​កូរ៉េ Kim Jong Kook បាន​ចាប់​ដៃ​គ្នា​ជា​សមាជិក​​លេង​ក្នុង​កម្មវិធី  Running Man ដែល​ថត​នៅ​ទីក្រុង Qingdao ប្រទេស​ចិន។

 

នៅ​ថ្ងៃ​ថត​នោះ​ តារា​ស្រី​ដែល​ជា​ភរិយា​របស់​ Huang Xiaoming បាន​បង្ហាញ​ពី​ស្នាម​ញញឹម​និង​ថាមពល​ខ្លាំងក្លា​ ប៉ុន្តែ​ធាតុ​ពិត​​នាង​កំពុង​មាន​ជំងឺ​ក្ដៅ​​ខ្លួន​ធ្ងន់ធ្ងរ។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ Asian E-News Portal។

 

Angelababy ប្រឹង​​ធ្វើ​ការ​ទាំង​ញញឹម​ទោះ​ខ្លួន​កំពុង​​មាន​ជំងឺ​ធ្ងន់ធ្ងរ

 

បន្ទាប់​ពី​បញ្ចប់​កា​ថត​នៅ Qingdao តារា​ស្រី​វ័យ​២៦​ឆ្នាំ​បាន​ជិះយន្ត​ហោះ​ទៅ​​​មន្ទីរពេទ្យ​​នៅ​ទីក្រុង Wuhan ប្រទេស​ចិន ព្រោះ​នាង​មាន​អារម្មណ៍​កាន់​តែ​មិន​ស្រួល​ខ្លួន។ ដោយ​សារ​តែ​មាន​ជំងឺ​ជាប់​ខ្លួន​តារា​ស្រី​ដែល​មាន​ឈ្មោះ​ពិតAngela Yeung បាន​សម្រេច​ចិត្ត​ផ្អាក​ការងារ​ទាំង​អស់​និង​មិន​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Weibo Awards Ceremony ក្នុង​ទីក្រុង​ប៉េកាំង។

 

​​​​​Angelababy បាន​បង្ហោះ​រួប​មួយ​សន្លឹក​ដែល​កំពុង​ដេក​ពាក់​ម៉ាស់​លើ​គ្រែ​មន្ទីរពេទ្យ​​​និង​បាន​សរសេរ​ភ្ជាប់​ថា​៖”ខ្ញុំ​បាន​រំសាយ​អ្វី​គ្រប់យ៉ាង​ ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Weibo Awards Ceremony ខ្ញុំ​ពិត​ជា​សុំទោស​ ដែល​មិន​អាច​ចូលរួម”៕

 

Angelababy ប្រឹង​​ធ្វើ​ការ​ទាំង​ញញឹម​ទោះ​ខ្លួន​កំពុង​​មាន​ជំងឺ​ធ្ងន់ធ្ងរ

 

ចុចអាន៖នៅ​ម៉ាឡេ ​មាន​ Angelababy ​ម្នាក់​ដែរ​?

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal