ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ដេ​លី​ម៉េ​ល របស់​អង់គ្លេស ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ច​ន ប៉ូ​ល​ខេ​ម​បេ​ល អាយុ​២៧​ឆ្នាំ កូនកំលោះ​ជនជាតិ​អង់គ្លេស បាន​វាយ​ត​អ្នក​កំដរ​កូនក្រមុំ​២​នាក់​នៅ​កន្លែង​ប្រារព្ធ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ក្រុង​មេ​ក​ខ​ល​ហ្វ៊ីល ខេត្ត​ឆេស​ស៊័​រ នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស ។

អ្នក​កំដរ​ដែល​រង​ការ​វាយតប់ គឺ​នាង​សា​មេន​ថា ដា​វ៉ា អាយុ​២៦​ឆ្នាំ ។ នាង​បាន​ចូល​ហាម​អ្នក​កំដរ​ម្នាក់​ទៀត ខណៈ​កំពុង​ទាស់​សំដី​ជាមួយ​លោក​ខេ​ម​បេ​ល ហើយ​ពួ​ល​គេ​ទាំង​៣​នាក់ ក៏​ប្រទូស្ដ​រ៉ា​យ​គ្នា នៅ​បរិវេណ​ចំណតរថយន្ដ​ខាង​មុខ​រោង​អាពាហ៍ពិពាហ៍ ។

អ្នក​កំដរ​កូនក្រមុំ​ដែល​បង្កហេតុ​ចាប់ផ្ដើម​វាយតប់​លោក​ខេ​ម​បេ​ល​ពី​ខាងក្រោយ​ខ្នង​មុន ប៉ុន្ដែ​មូលហេតុ​នៃ​ជំ​លោះ​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ដឹង​ទេ ។ ក្រោយមក​នាង​ដេ​វ៉ា ស្ទុះ​ចូល​ហាម​ពួក​គេ​ធ្វើ​ឱ្យ​កូនកំលោះ​ងាក​ទៅ​ដាល់​ចំ​មុខ​មួយ​ដៃ​ពេញទំហឹង  និង​វាយ​ទៅ​លើ​រាយ​កាយ​ទៀត​បណ្ដាល​ឱ្យទៅ​លើ​ដី ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោម​ភាព​ចលាចល​របស់​ភ្ញៀវ​ដែល​ចូលរួម ។

នាង ដេ​វ៉ា បាន​ប្ដឹង​ទៅ​តុលាការ ហើយ​ចៅក្រម​ទើប​សម្រេច​ដាក់ទោស​លោក​ខេ​ម​បេ​ល​ពី​បទ​បំផ្លិចបំផ្លាញ​លើ​រាង​កាយ ព្រោះ ដេ​វ៉ា របួស​ថ្ពាល់ និង​ហើម​ជាំ​នៅ​ត្រង់​ភ្នែក ។
រហូត​មក​ដល់​ពេល​នេះ​សម្ព័ន្ធភាព​របស់​នាង​ដេ​វ៉ា និង​កូនក្រមុំ​ត្រូវជា​មិត្ត​ជិតដិត​បាន​កាត់​ផ្ដាច់ និង​មិន​ធ្លាប់​ទាក់ទង​គ្នា​តាំងពី​កើតហេតុ​នោះ​មក​៕