ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តក្រចេះ ៖ ​ទីបំផុតទៅករណីសាកសពបុរស​ម្នាក់ដែលអ្នកភូមិប្រទះឃើញ​ស្អុយរលួយនៅចំណុច​ត្រពំាងហ្មសែត​ ​ភូមិសំបូរ​ឃុំ​សង្កែ២ ​ស្រុកឆែប ​ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី០៨​ មករា ២០១៦នោះ ​ជាករណីប្លន់សម្លាប់​យករថយន្តសំាងយ៉ុង​ ​ដែលបុរសរងគ្រោះជាម្ចាស់រថយន្ត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​​បានឲ្យដឹងជំហាន​ដំបូង​មកថា​ ការសន្និដ្ឋានខាងលើដោយសារ ​ជនសង្ស័យ៤នាក់(ស្រីម្នាក់) ​បានត្រូវសមត្ថកិច្ចខេត្តក្រចេះ​ឃាត់ខ្លួន​កាលពីវេលា​ថ្ងៃត្រង់ថ្ងៃទី១១ មករា​ ២០១៦​ នៅក្នុងភូមិ-ឃុំគ្រៀង ​ស្រុកសំបូរ ​និងបានសាកសួរបឋម​នោះរួចមក ។

សេចក្តីរាយការណ៍បានបន្តថា ​នៅពេលនេះ​ ជនសង្ស័យទំាង៤នាក់​បានត្រូវសមត្ថកិច្ចខេត្តក្រចេះ ​ចាត់បញ្ជូនបន្តទៅឲ្យខាងព្រះវិហារ​ហើយកាលពី​យប់ថ្ងៃទី១១មករា​ម្សិលមិញ ។

ប្រភពបន្តថា​ ជនសង្ស័យទំាងនាក់​ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ​ អាចមានការពាក់ព័ន្ឋនឹងករណី​ប្លន់ថៅកែនំនិងវីងនៅស្រុកកំចាយមារនោះផងដែរ ៕

ប្រជាពលរដ្ឋអ្នក ​ដើរ​ព្រៃបានប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ស្អុយរលួយនៅ​ក្នុង​ព្រៃ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​មករា ២០១៦ ​នៅ​ចំណុច​ត្រពាំង​ហ្ម​សែត ផ្លូវ​ចូល​ទៅ​ភូមិ​សំបូរ ឃុំ​សង្កែរ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ​។

ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​សាកសពសុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​សំបូរ​បាន​ប្រាប់​ថា រូប​គាត់​បាន​ដើរ​​បេះ​ផ្សិតក្នុង​ព្រៃឆ្ងាយ​ពី​ភូមិ ស្រាប់តែ​មាន​ធុំក្លិន​ស្អុយ​ ដោយ​នឹក​ស្មានថា​ មាន​សត្វ​ងាប់ ខណៈនោះរូប​គាត់​ក៏​ដើរ​ស​ម្តៅ​ទៅ​កន្លែងដែល​មាន​ធុំក្លិន​ស្អុយ​នោះ​​ស្រាប់ ​តែ​​ប្រទះ​ឃើញ​សាកសព​មនុស្ស​ស្អុយរលួយ​​ដែលមាន​​​ខ្សែ​អង្រឹង​ចង​ជាប់នៅ​ នឹង.ក​​ទៀត​ផង ។

បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មករា ​២០១៦ គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នៅ​តំបន់​នោះឲ្យ​ចុះ​មក​ពិនិត្យ​សព​នៅ​ កន្លែង​កើតហេតុដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្វែងរក​សាច់ញាតិ​សាកសព ។

- See more at: http://kohsantepheapdaily.com.kh/article/137682.html#sthash.GCRML9Wy.dpuf