ភ្នំភ្លើង នៅកោះស៊ូម៉ាត្រា នៅតែបង្ក អសន្តិសុខខ្លាំងដដែល

សូម៉ាត្រា ខាងជើង៖ ភ្នំភ្លើង ស៊ីណាប៊ុង ដែលស្ថិតនៅកោះស៊ូម៉ាត្រាខាងជើងនោះ បាននិង កំពុងបង្ កអសន្តិសុខខ្លាំងដដែល បើគិតមកដល់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០១៦ ស្របពេល ប្រជាជនដែលធ្លាប់រស់ នៅជុំវិញភ្នំ បាន និង កំពុងរស់នៅជម្លៀសខ្លួននៅឡើយ។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ។

ភ្នំភ្លើងស៊ីណាប៊ុង ជាភ្នំភ្លើងធំ និងល្បីឈ្មោះមួយ នៅឥណ្តូណេស៊ី ដែលស្ថិតនៅក្នុងភូមិ គូតាហ៍ តេងហ្គាហ៍ នៃស្រុកការ៉ូ របស់កោះស៊ូម៉ាត្រា។ វាបានផ្ទុះឡើងកាលពីពេលថ្មីៗនេះ ហើយបន្តហូរកម្អែល រហូតមក មិនទាន់បញ្ឈប់នៅឡើយទេ។ ស្របពេលដែល ប្រជាជន កំពុងរស់នៅជម្លៀសខ្លួននៅឡើយនោះ អាជ្ញាធរក្នុងតំបន់ បានព្រមានថា ភ្នំភ្លើងនេះ អាចនឹង ផ្ទុះបន្ថែមទៀត នៅថ្ងៃណាមួយ ដោយសារឥទ្ធិពលរបស់វា មិនទាន់អស់។

គួរបញ្ជាក់ថា ប្រទេសឥណ្តូណេស៊ី កើតឡើងពីប្រជុំកោះជាង ១៧.០០០ កោះ ដែលស្ថិតនៅ ក្នុងខ្សែបន្ទាត់ ដ៏គ្រោះថ្នាក់នៃភពផែនដី ដែលងាយនឹងទទួលរងគ្រោះនូវគ្រោះធម្មជាតិធ្ងន់ៗ ដូចជា បន្ទុះភ្នំភ្លើង, រញ្ជួយផែនដី, និង ព្យុះកំណាច ជាដើម។ រំលឹកកាលពីចុងឆ្នាំ ២០០៤ ប្រទេសនេះ បានទទួលរងនូវគ្រោះធម្មជាតិរញ្ជួយដី ដែលបានបង្កជា រលកយក្សស៊ូណាមិ កម្ពស់ ៣០ម៉ែត្រ វាយប្រហារភាគខាងលិចឥណ្តូណេស៊ី (ខេត្តអាសេ)និង បានបណ្តាលឲ្យ មនុស្ស ១៦៧.០០០នាក់ស្លាប់ និង បាត់ខ្លួន៕

ភ្នំភ្លើង នៅកោះស៊ូម៉ាត្រា នៅតែបង្ក អសន្តិសុខខ្លាំងដដែល

ភ្នំភ្លើង នៅកោះស៊ូម៉ាត្រា នៅតែបង្ក អសន្តិសុខខ្លាំងដដែល

ភ្នំភ្លើង នៅកោះស៊ូម៉ាត្រា នៅតែបង្ក អសន្តិសុខខ្លាំងដដែល