វិធី​ធ្វើ​ឲ្យ​មាន​រាង​ស្លីម​(Slim)

មនុស្ស​រាល់​គ្នា​តែង​តែ​ចង់​បា​​​​​​​​ន​​​​​រាង​ស្លីម​(slim) ​ជា​ពិសេស​គឺ​ស្ត្រី។​ នៅ​ពេល​ដែល​នរណា​ម្នាក់​ចង់​បាន​រាង​ស្លីម​ ពួក​គេ​នឹង​ចាប់​ផ្តើម​ទៅ​កន្លែ​ង​ហាត់​ប្រាណ​ តម​អាហារ ​ជា​ពិសេស​រហូត​ដល់ពួក​គេ​លេប​ថ្នាំ​មួយ​ចំនួន​សម្រាប់​រា​ងស្លីម។​ ប៉ុន្តែ​អ្នក​កុំ​បារម្ភ​ពី​ប​ញ្ហា​នេះ ​ពី​ព្រោះ​សព្វ​​ថ្ងៃ​មា​ន​វិធី​មួយ​ចំនួន​ធ្វើ​ឲ្យ​រាង​ស្លីម ​ប៉ុន្តែ​អ្នក​មិន​ត្រូវ​ការ​តម​អាហារ​ទេ។​​ មាន​អាហារ​មួយ​ចំនួន​ដែល​ល្អ​សម្រាប់​របប​អាហារ​ដោយ​មិន​បាច់​អត់​បាយ​ ប៉ុន្តែ​អាច​នៅ​តែ​បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​រហូត​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្លីម​បាន​។
១. ស៊ុតៈ​ ស៊ុត​មាន​ប្រូតេអ៊ីន​ជួយ​យើង​ផ្តល់​នូវ​ភាព​ឆ្អែត​បាន​យូរ​ជាង​ធម្មតា​។ ក្រៅ​ពី​នោះ ​ស៊ុត​គឺ​ល្អ​ប្រសើរ​ផង​ដែរ​​ដើម្បី​ការពារ​យើង​ពី​ការ​កើន​ឡើង​នៃ​អត្រា​ជាតិ​គ្លុយ​កូស​នៅ​ក្នុង​ឈាម​។
២. សណ្តែកៈ​​ ការ​ទទួល​ទាន​សណ្តែក​ ឬ​​ក៏​គ្រាប់​ផ្លែ​ឈើ​អាច​ជួយ​យើង​ក្នុង​ការ​បង្កើន​អ័រម៉ូន​ដែល​ជា​ចំណង់​បរិភោគ​អាហារ​ធម្មតា។​ វា​គឺ​ជា​ភស្តុតាង​ដែល​គ្រាប់​ផ្លែឈើ ​ឬ​ក៏​សណ្តែក​អាច​រ​ក្សា​តុល្យភាព​រ​បស់​គ្លុយ​កូស​នៅ​ក្នុង​ឈាម​ផង​ដែរ​។ ដូច្នេះ​វា​អាច​ផ្តល់​នូវ​ភាព​ឆ្អែត​បាន​រយៈ​ពេល​យូរ។​
៣. សាឡាត់​(Salad): សាឡាត់​គឺ​ល្អ​ដើម្បី​គ្រប់​គ្រង​ចំនួន​កាឡូរី​ដែល​យក​មក​ពី​ក្នុង​ខ្លួន​។ មួយ​ចំណែក​ធំ​នៃ​សាឡាត់​ដាក់​ជា​​មួយ​នឹង​ទឹក​សម្រាប់​ផ្សំ​អាហា​រ(mayonnaise) អាច​ផ្តល់​ឲ្យ​អ្នក​នូវ​វីតាមីនC​, E​, folat ​អាស៊ីត​, លីកូពីន​ និង​carotenoid ​ក្នុង​ចំ​នួន​សរុប​យ៉ាង​ច្រើន​។
៤. ស៊ុប​(Soup): ការ​ទទួល​ទាន​ស៊ុប​មាន់​មួយ​ចាន​គោម ​គឺ​ដូច​ជា​ញុំា​មាន់​មួយ​ដែរ​។ ការ​ទទួល​ទាន​ស៊ុប​អាច​ផ្តល់​នូវ​ភាព​ឆ្អែត​រយៈ​ពេល​យូរ​ផង​ដែរ​។
៥. ផ្លែ​ព័រ(​Pear): ផ្លែ​ព័​រ​មាន​នូវ​សា​រជាតិ​សរសៃ​pectin​ ដែល​មាន​មុខ​ងារ​កាត់​បន្ថយ​ជាតិ​គ្លុយ​កូស​នៅ​ក្នុង​ឈាម​។​ បន្ទាប់​ពី​នោះ​ ផ្លែ​ព័រ​ក៏​អាច​ជា​អាហារ​ក្រៅ​ពេល​ល្អ​ប្រ​សើ​រស​ម្រាប់​សុខ​ភាព​ដែល​ផ្តល់​នូវ​ភាព​ឆ្អែត​។
៦.​ តែ​បៃ​តងៈ​​ អង់​ទី​អុក​ស៊ី​ឌែន​ដែល​មាន​នៅ​ក្នុង​តែ​អាច​ជួយ​យើង​ក្នុង​ការ​បង្កើន​កា​ររំលាយ​អាហា​រក្នុង​រាង​កាយ​ និង​ដុ​តជាតិ​ខ្លាញ់​។​ តែ​បៃ​តង​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​អា​ក្រ​ក់​នៅ​ក្នុង​ខ្លួន​យើង​ផង​ដែ​រ។
៧.​ សាច់​គោ​គ្មាន​ជាតិ​ខ្លាញ់ៈ​ Leusin​ អា​មី​ណូ​អា​ស៊ីដ​នៅ​ក្នុង​សាច់​, សាច់​គោ​, ត្រី​ និង​ផលិត​ផល​ពី​ទឹក​ដោះ​មួយ​ចំ​នួន​អាច​ជួយ​ដុត​កា​ឡូ​រី​បាន​ឆាប់​រហ័ស​ និង​រក្សា​សុខ​ភាព​សាច់​ដុំ​ឲ្យ​ល្អ​ប្រ​សើរ​ឡើង​។
៨. ប្រេង​អូ​លី​វៈ ប្រេង​អូ​លីវ​គឺ​ស័ក្តិ​សម​បំ​ផុត​សម្រាប់​មនុស្ស​ពេញ​វ័យ​ ពី​ព្រោះ​វា​អាច​ជួយ​ដុត​កា​ឡូ​រី​នៅ​ក្នុង​ខ្លួន​បាន​ផង​ដែ​រ។
៩. គ្រាប់​ផ្លែ​ឈើៈ​​​ មនុស្ស​មួយ​ចំ​នួ​ន ជំ​ទាស់​ថា​ កា​រញុំា​គ្រាប់​ផ្លែ​ឈើ​ធ្វើ​ឲ្យ​យើង​ធាត់​។​ ប៉ុន្តែ​កា​រស្រា​វជ្រា​វបាន​រ​កឃើញ​ថា​ អ្នក​ដែល​ញុំា​គ្រាប់​ផ្លែ​ឈើ​មាន​រាង​កាយ​ស្លីម​ជាង​អ្នក​ដែល​មិន​បាន​ទទួល​ទាន​គ្រាប់​ផ្លែ​ឈើ​។ ប្រ​ភេទ​គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន​មាន​អា​ស៊ីដ​អូ​មេ​ហ្គា​៣​ ដែល​សំ​ខាន់​សម្រាប់​រាង​កាយ​។ ​ដូ​ច្នេះ​យើង​ត្រូវ​យល់​ដឹង​អំ​ពី​វិ​ធី​ធ្វើ​ឲ្យ​រាង​កាយ​ស្លីម​៕ 
វិធី​ធ្វើ​ឲ្យ​មាន​រាង​ស្លីម​(Slim)

អត្ថបទ៖ដេវីដ