របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង

ជាធម្មតា នៅពេល​ធំពេញវ័យ នរណាៗក៏ជួបប្រទះ​​បញ្ហា​កើតមុន​នៅលើ​ផ្ទៃមុន​ដែរ គ្រាន់តែ​អ្នក​ខ្លះ​កើតច្រើន ហើយ​អ្នក​ខ្លះទៀត​កើត​តិចតែប៉ុណ្ណោះ។ មួយវិញទៀត ​មុនមិន​ត្រឹមតែ​កើត​មាន​នៅលើផ្ទៃមុន​នោះទេ សូម្បីតែកំប៉ះគូទរបស់អ្នកក៏អាច​កើតមាន​បានដែរ។ ប៉ុន្តែសូមកុំព្រួយ មាន​គន្លឹះ​សាមញ្ញៗ ដែលអាច​ជួយឲ្យអ្នក​កម្ចាត់មុន​នៅ​លើ​កំប៉ះគូទ​​ដោយខ្លួន​ឯង​បាន។

សំដិលកំប៉ះគូទឲ្យត្រូវ​ថ្ងៃ

ប្រើវិធីសាស្ត្រនេះ ខណៈពេល​ដែល​ព្រះអាទិត្យកំពុងតែ​ជះពន្លឺដើម្បីសម្លាប់បាក់តេរីដែលតាង​ជាប់នឹងកំប៉ះគូទ ​ប៉ុន្តែមិន​ត្រូវ​ឲ្យ​ត្រូវសំដិលខ្លាំងពេក​ទេ ព្រោះនាំ​ឲ្យ​រលាកស្បែក។

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
ថ្នាំ អាស្ពីរីន លាបនៅលើគូទរបស់អ្នក

កិន​ ឬបុកថ្នាំ​អាស្ពីរីន បួន ឬប្រាំគ្រាប់ឲ្យម៉ត់ ហើយ​បន្ថែម​ទឹកក្តៅមួយស្លាបព្រាបាយ។ ចាប់ផ្តើម​លាប​តិចៗនៅលើ​គូទរបស់អ្នក និងទុកឲ្យស្ងួតទើបលាងចេញ។

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
ប្រើក្រូចឆ្មា

ចិតក្រូច​ឆ្មា​មួយ​ចំណិត​មកលុញ​នៅលើ​កំប៉ះគូទឲ្យសព្វ រួច​ទុកចោល ៣០នាទី។

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
អនុវត្តប្រេងដូង

ប្រេងដូង និងប្រេងដើមតែ មាន​ប្រសិទ្ធិភាព​ដ៏អស្ចារ្យ​ ប្រសិន​បើ​អ្នក​អនុវត្ត​ជារៀង​រាល់ថ្ងៃនៅ​លើស្បែករបស់អ្នក។ វា​អាច​ប្រឆាំងនឹង​បាក់តេរី ព្រមទាំងផ្សិត។

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
ម៉ាស្សាដោយប្រើទឹកកក

វិធីនេះនឹងជួយសង្គ្រោះពីការឈឺចាប់ដោយសារតែ​ការកើតមុនបាន​ភ្លាមៗ។

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
ឈរច្រើនជាងអង្គុយ

ធ្វើបែបនេះ​ ស្បែករបស់អ្នកអាច​ដកដង្ហើម​បាន​គ្រប់គ្រាន់ តែ​ប្រសិនបើ​អ្នកអង្គុយយូរពេករន្ធញើស​នឹង​ស្ទះ ហើយ​បាក់តេរី​នឹងផ្តុំ​គ្នា​បង្កឲ្យកើត​មុន​កាន់តែច្រើន។

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
ស្លៀកពាក់​រលុងៗ

ប្រើខោកប្បាស ព្រោះវា​អនុញ្ញា​តឲ្យ​ស្បែកដកដង្ហើមបាន​ស្រួល៕

របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របៀបកម្ចាត់មុន​នៅលើកំប៉ះគូទ ឲ្យ​ឆាប់បាត់ដូចបំណង