៣ សំនួរ​ចំៗ​ពេល​​អតិថិជន​ទៅ​ទិញ​រថយន្ត​ថ្មី

៣ សំនួរ​ចំៗ​ពេល​​អតិថិជន​ទៅ​ទិញ​រថយន្ត​ថ្មី

អតិថិជន​នៅ​ពេល​ដែល​ទៅ​ទិញ​រថយន្ត​ចៀស​មិន​ផុត​តែង​តែ​សួរ​នាំ​ព័ត៌មាន​ផ្សេងៗ​។ ប៉ុន្តែ​មាន​សំនួរ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត ហើយ​ដែល​ពួកគេ​តែងតែ​ចោទ​សួរ​ដើម្បី​ប្រាកដ​ថា​ពួកគេ​នឹង​ទទួល​បាន​រថយន្ត​ដ៏​ល្អ សមស្រប​តាម​តម្រូវការ​ចង់​បាន​របស់​ពួកគេ។

 

៣ សំនួរ​ចំៗ​ពេល​​អតិថិជន​ទៅ​ទិញ​រថយន្ត​ថ្មី

 

បុគ្គលិក​ផ្នែក​លក់​មួយ​រូប​នៅ​ក្រុមហ៊ុន RMA ដែល​​មាន​នាំ​យីហោ​រថយន្ត Ford, Jaguar និង Land Rover បាន​បង្ហើប​ប្រាប់​ពី​សំនួរ​មួយ​ចំនួន​ដែល​អតិថិជន​តែងតែ​សួរ​នៅ​ពេល​ទៅ​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់។

 

ទី​មួយ​៖ បច្ចេកវិទ្យា​រថយន្ត

 

អតិថិជន​តែងតែ​ចោទសួរ​ពី​បច្ចេកវិទ្យា​ថ្មីៗ​លើ​រថយន្ត​ដែល​ពួកគេ​គ្រោង​ទិញ បើ​ធៀប​ម៉ូដែល​ចាស់​ឬ​គូ​ប្រកួតប្រជែង​។ ការ​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​ធ្វើ​ឲ្យ​ពួកគេ​អាច​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ និង​ចំណាយ​លុយ​មិន​ស្ដាយ​ក្រោយ។

 

ទី​ពីរ​៖ ការ​ប្រើប្រាស់​ថាមពល

 

សំនួរ​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​និង​អតិថិជន​ក៏​សួរ​នាំ​ជា​ញឹកញាប់។ ទោះ​បី​ពួកគេ​មាន​លទ្ធភាព​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ពួកគេ​នៅ​តែ​ខ្វល់​ពី​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ថាមពល។

 

ទី​បី​៖ ការ​ផ្តល់​សេវាកម្ម​ក្រោយ​ពេល​ទិញ​ប្រើប្រាស់

 

អតិថិជន​តែង​តែ​ចាប់​អារម្មណ៍​ចង់​ដឹង​​ពី​ការ​ទទួល​បាន​សេវាកម្ម​ក្រោយ​ពេល​ទិញ​ប្រើប្រាស់ នៅ​ពេល​ទិញ​រថយន្ត​ថ្មី​​។ ពួកគេ​ចង់​ដឹង​ថា​​ពួកគេ​នឹង​ទទួល​បាន​សេវាកម្ម​អ្វី​ខ្លះ​ដូចជា​ការ​ការ​ធានា​​លើ​ការ​ប្រើប្រាស់ ការ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​មុន​ពេល​ដែល​ពួកគេ​សម្រេចចិត្ត​ទិញ​យក​ពី​ក្រុមហ៊ុន​​ទៅ​ប្រើប្រាស់​ទាំង​មាន​ទំនុក​ចិត្ត​ខ្ពស់​។

 

 

បន្ត​អាន៖ មើលគុណភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​បាច់​អ្នក​ជំនាញ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

វីដេអូ៖ ភារុណ