ប្អូនស្រីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ក្រឡាប់រថយន្ត Mazda នៅសង្កាត់ព្រែកឯង រងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១កន្លះរសៀល ថ្ងៃទី១១ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតលេខ១ផ្លូវចូលទៅរោងចក្រស្រាបៀរថៃហ្គ័រស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា គឺអ្នកស្រី ពាន់ ភួងធីតា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រងរបួសធ្ងន់ ។

នៅកន្លែងកើតហេតុសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គ្រោះថ្នាក់ ចរាចរណ៍នេះ គឺឃើញរថយន្ត ម៉ាក Mazda ពណ៌សរពាក់ស្លាកលេខភ្នំពេញ 2AD- 9055 បើកដោយអ្នកស្រី ពាន់ ភួងធីតា ដែលជាប្អូនស្រី បង្កើតរបស់ អ្នកនិពន្ធ និង ដឹកនាំសម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា បើកបរក្នុងល្បឿនលឿន ខណៈ បើកពីត្បូងទៅជើង ពីខាងរោងចក្រ ស្រាបៀរថៃហ្គ័រ ក៏រ៉េចង្កូតទៅ បុកបង្គោល ស្លាក សញ្ញាចរាចរណ៍ពេញទំហឹង បណ្តាលឲ្យក្រឡាប់តែម្តង ជនរងគ្រោះធ្ងន់ ត្រូវ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ប្អូនស្រីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ក្រឡាប់រថយន្ត Mazda នៅសង្កាត់ព្រែកឯង រងរបួសធ្ងន់ ប្អូនស្រីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ក្រឡាប់រថយន្ត Mazda នៅសង្កាត់ព្រែកឯង រងរបួសធ្ងន់