លោក ឈាង តុលា បើកអោយឈ្មួញ ជនជាតិវៀតណាម ឈ្មោះ យាយព្រឿង និងកូនឈ្មោះតឹង ដឹកឈើប្រណីតយ៉ាងអនាធិបតេយ្យ មិនខ្វល់ការបង្រ្កាប !

ខេត្តស្ទឹងត្រែង ៖ ប៉ុន្មានថ្ងៃកន្លងមកនេះអាជ្ញាធរខេត្តស្ទឹងត្រែងបានអនុវត្តន៍បទ បញ្ជារបស់លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងទើបឡើងថ្មី ក្នុងការ បង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មួញតូចតាច ហើយហៅអ្នក កាសែត ឲ្យជួយចុះផ្សាយ ដើម្បីបង្អួតស្នាដៃ ប៉ុន្តែ ការរកស៊ីដឹកជញ្ជូនឈើខុស ច្បាប់ទ្រង់ទ្រាយធំ របសអ្នកស្រី ហេង សំនៀង ហៅយាយព្រឿង ជាជនជាតិ វៀតណាមនិងកូនឈ្មោះតឹងដ៏មានឥទ្ធិពលជាឈ្មួញដុះស្លែប្រចាំខេត្តស្ទឹងត្រែង គេមិនដែលឃើញមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ត្រួតពិនិត្យ  ឬបង្ក្រាបម្តងណាឡើយ។ ជាធម្មតាក្រុមឈ្មួញ អាចរកស៊ីដឹកជញ្ជូនឈើ ខុស ច្បាប់ ដោយរលូនល្អគ្មានការ បង្ក្រាបទាល់តែមានទំនាក់ទំនងជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញ ហើយគេមិន អាចមើលរំលងពីទំនាក់ទំនង ជាមួយអភិបាល ខេត្តស្ទឹងត្រែងនោះទេគឺទាល់តែមានភ្លើងខៀវពីប្រធានគណៈបញ្ជាការឯកភាព ខេត្តស្ទឹងត្រែង ទើបក្រុមឈ្មួញ អាចរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ផ្គើនទៅនឹង បទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងរលូនល្អគ្មានការបង្ក្រាប។

បើនិយាយពីលោកស្រី ហេង សំនៀង ហៅយាយ ព្រឿងនិងកូនឈ្មោះតឹង វិញ ទោះបី ជាគាត់និយាយភាសាខ្មែរមិនច្បាស់ ប៉ុន្តែគាត់មាន មន្ត្រីជំនាញរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ចមួយចំនួនជាបរិវារជុំទិសដែលគាត់អាចប្រើប្រាស់ ឲ្យជួយ រត់ការសម្របសម្រួល សម្រាប់ការដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មាននរណា ហ៊ានប៉ះពាល់នោះទេ។

គេនៅចាំបានថា សមត្ថកិច្ចខេត្តស្ទឹងត្រែង បានចាប់ឃាត់ក្បូនឈើហ៊ុប របស់ ឈ្មួញតូចតាច ហើយគេ បានធ្វើរបាយការណ៍ជូន លោក ម៉ុម សារឿន ជា អភិបាលខេត្តស្ទឹងត្រែងទើបឡើងថ្មីឲ្យបានជ្រាប និងពិនិត្យមើលវត្ថុតាងនៃបទ ល្មើស ប៉ុន្តែសំឡេង ម៉ាស៊ីនអារច្រៀកឈើ នៅក្នុងសិប្បកម្ម របស់យាយព្រឿង ដែលលាន់ខ្ទ័រពេញទីរួមខេត្តស្ទឹងត្រែង បែរជាលោក ម៉ុម សារឿន មើលអត់ ឃើញហើយក៏មិនដែលមាននរណាអញ្ជើញលោក ម៉ុម សារឿន ទៅមើលជំនួញ ឈើខុសច្បាប់ របស់ យាយព្រឿងនោះទេ។

រឿងដែលសំខាន់បំផុតនោះ យាយព្រឿង មានទំនាក់ទំនងល្អ ជាមួយមន្ត្រីនិង សមត្ថកិច្ ចគ្រប់ជាន់ថ្នាក់ តាមរយៈការបែងចែកផលប្រយោជន៍ ជាប់ជាប្រចាំ ដូច្នេះយាយព្រឿង មានអំណាច និងឥទ្ធិពលអាចធ្វើអ្វីៗ តាមតែ ទំនើងចិត្ត ៕

លោក ឈាង តុលា បើកអោយឈ្មួញ ជនជាតិវៀតណាម ឈ្មោះ យាយព្រឿង និងកូនឈ្មោះតឹង ដឹកឈើប្រណីតយ៉ាងអនាធិបតេយ្យ មិនខ្វល់ការបង្រ្កាប ! លោក ឈាង តុលា បើកអោយឈ្មួញ ជនជាតិវៀតណាម ឈ្មោះ យាយព្រឿង និងកូនឈ្មោះតឹង ដឹកឈើប្រណីតយ៉ាងអនាធិបតេយ្យ មិនខ្វល់ការបង្រ្កាប !