ម្ចាស់​ពាន​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ពីរ​នាក់​ប្រឈមមុខគ្នា​ធ្វើឱ្យ​… (​មាន​វីដេអូ​)

កន្លងមក​មិន​ធ្លាប់មាន​ព្រឹត្តិការណ៍​កក្រើក​បែបនេះ​ឡើយ នេះ​ជា​លើក​មួយ​ហើយ​ដែល​ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ពីរ​ផ្សេងគ្នា ពួតដៃគ្នា​បង្ហើរ​សំនៀង​លើ​ឆាក​តន្ត្រី ដែល​បង្កឱ្យមាន​បរិយាកាស​សប្បាយរីករាយ ក្រោម​ស្នូរ​ទះដៃ​ស្រែក​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​ប្រិយមិត្ត​អ្នកគាំទ្រ​ដ៏​ច្រើន​លើសលប់ ។

ម្ចាស់​ពាន​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ពីរ​នាក់​ប្រឈមមុខគ្នា​ធ្វើឱ្យ​… (​មាន​វីដេអូ​)

​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ម្ចាស់​ពាន​ទាំង​ពីរបាន​លើកយក​បទ​ចម្រៀង​ពីរ​បទ​មក​បកស្រាយ ដោយ​បទ​ទីមួយ​មាន​ចំណងជើង​ថា​«​តើ​អ្នកណា​ជា​ម្ចាស់​បេះដូង​អូន​» និង មួយ​បទ​ទៀត​មាន​ចំណងជើង​ថា​«​អ្នកស្រែ អ្នកក្រុង ផឹកស៊ី​ក្លែម​ខុសគ្នា​» ទាំងពីរ​បទ​នេះ​បានធ្វើឱ្យ​ប្រិយមិត្ត​ដែល​ទៅ​ទស្សនា​ផ្ទាល់​លាន់មាត់​សរសើរ​គ្រប់គ្នា​ថា អ្នក​ទាំងពីរ​ពិត​ជាមាន​ទេពកោសល្យ​ក្នុងការ​បង្ហើរ​សំនៀង​បានល្អ​ណាស់ មិនតែប៉ុណ្ណោះ​ការសម្តែង​របស់​ពួកគេ​ក៏​ស៊ីចង្វាក់​គ្នា​ណាស់ដែរ ។

ម្ចាស់​ពាន​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ពីរ​នាក់​ប្រឈមមុខគ្នា​ធ្វើឱ្យ​… (​មាន​វីដេអូ​)

​គិតៗ​ទៅ បុរស​សំឡេង​ផ្អែម នី រតនា ម្ចាស់​ពាន​ក្នុង​កម្មវិធី Cambodian Idol និង បុរស​សំឡេង​ធ្ងន់ ប៊ុត សីហា ម្ចាស់​ពាន​ក្នុង​កម្មវិធី The Voice Cambodia ទាំងពីរ​នាក់​នេះ​ពិតជា​មិនធម្មតា​មែន ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ខ្លាំង និង ពូកែ ដោយសារតែ​បែបនេះហើយ​ទើបបានជា​ម្ចាស់​ពាន​ទាំងពីរ​ទទួលបាន​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ដូច្នេះ ។​

ម្ចាស់​ពាន​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ពីរ​នាក់​ប្រឈមមុខគ្នា​ធ្វើឱ្យ​… (​មាន​វីដេអូ​)

​ចង់ដឹងថា នី រតនា និង ប៊ុត សីហា ធ្វើឱ្យ​ឆាក​តន្ត្រី​កក្រើក និង បង្ក​បរិយាកាស​សប្បាយ​រីករាយ​ប៉ុនណា​នោះ សូម​ទស្សនា​វីដេអូ​នៃ​ការសម្តែង​របស់​ពួកគេ​ដូចតទៅ​៖ សាកល