ហេតុតែ​ស្រឡាញ់​! លោក Jay Chou បង្កើត​ច្បាប់​ហាម ៣ ចំ​ពោះ​​ប្រពន្ធ

​បន្ទាប់ពី​សម្រាលកូន​កាលពី​ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅនេះ តារា​ម៉ូ​ដែល Hanna Quinlivan ដែលជា​ប្រពន្ធ​របស់​តារាចម្រៀង​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ Jay Chou រក្សា​រាង​រ៉ូ​វ​ដ៏​ស្រ​ឡូ​ន​គួរ​ឲ្យ​ទាក់ទាញ​របស់​នាង​បានមក​វិញ ក្នុង​រយៈពេល​យ៉ាងខ្លី ។​ ​ទោះបីជា​បាន​បង្កើត​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ជាមួយគ្នា​ហើយ​ក្តី ក៏​លោក Jay Chou នៅតែ​មិន​បណ្តោយ​ប្រពន្ធ​ផ្តេសផ្តាស​ដែរ ព្រោះ​លោក​មិន​ចង់​ឲ្យ​ប្រពន្ធ​លោក​មានការ​ទាក់ទង​ប៉ះពាល់​រាងកាយ​ជាមួយ​បុរស​ដទៃទៀត​ដែរ ដោយ​លោក​ថែមទាំង​បង្កើត​ច្បាប់​ព្រមព្រៀងគ្នា​បី​ចំណុច​រួមមាន គ្មាន​ការសម្តែង​ឈុត​លើ​គ្រែ គ្មាន​ឈុត​ឱបថើប​គ្នា និង គ្មាន​ឈុត​កាន់​ដៃ​គ្នា​ទៀតផង ។

ហេតុតែ​ស្រឡាញ់​! លោក Jay Chou បង្កើត​ច្បាប់​ហាម ៣ ចំ​ពោះ​​ប្រពន្ធ

នាង Hannah ក៏​ទទួលស្គាល់​រឿងនេះ​ដែរ ហើយ​បាន​បញ្ជាក់ថា វា​ជាការ​ព្រមព្រៀងគ្នា​រវាង​នាង និង ប្តី​នាង ព្រោះ​ក្រោយពេល​រៀបការ នាង​គិត​ច្បាស់​ហើយ​ថា នាង​ត្រូវមាន​ឥរិយាបថ​យ៉ាងណា​ឲ្យ​ដូច​ម្តាយ និង ប្រពន្ធ​គេ ។​

ហេតុតែ​ស្រឡាញ់​! លោក Jay Chou បង្កើត​ច្បាប់​ហាម ៣ ចំ​ពោះ​​ប្រពន្ធ

នាង​បាន​បង្ហើប​ប្រាប់ថា ថ្វីបើ​នាង​ជា​ម្តាយ តែ​នាង​នៅតែមាន​បញ្ហា​ក្នុងការ​ផ្លាស់ប្តូរ​កន្ទប​ឲ្យ​កូន ដែល​ខុសប្លែក​ពី​ស្វាមី​នាង​ដែលមាន​ភាពរហ័សរហួន ប៉ិនប្រសប់​ក្នុង​ការមើល​ថែកូន ហើយ​សព្វថ្ងៃ នាង​គ្រាន់តែ​ទទួលបន្ទុក​ផ្តល់​អាហារ​ឲ្យ​កូន​ប៉ុណ្ណោះ ។ ពេលដែល​សួរ​នាង​ពី​ពាក្យ​ដំបូង​ដែល​កូន​ចេះ​និយាយ តើ​ជា​ពាក្យ ប៉ា ឬ ម៉ាក នាង​បាន​ឆ្លើយ​មកវិញ​ថា ប្រាកដ​ណាស់ កូន​នាង​នឹង​ចេះ​ប្រើពាក្យ ប៉ា មុន ព្រោះ​ពេល​កូន​នាង​យំ កូន​នាង​នឹង​ហៅរក​ប៉ា ហើយ​ប៉ា​នាង​នឹង​មក​មើលថែ​ភ្លាមៗ ៕
​ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

ហេតុតែ​ស្រឡាញ់​! លោក Jay Chou បង្កើត​ច្បាប់​ហាម ៣ ចំ​ពោះ​​ប្រពន្ធ

ហេតុតែ​ស្រឡាញ់​! លោក Jay Chou បង្កើត​ច្បាប់​ហាម ៣ ចំ​ពោះ​​ប្រពន្ធ

ហេតុតែ​ស្រឡាញ់​! លោក Jay Chou បង្កើត​ច្បាប់​ហាម ៣ ចំ​ពោះ​​ប្រពន្ធ